ខ្សឹ​បដា​ក់ពាងៈ​ លោក​ឃឹម​-ប៊ុន​សុង ​អភិ​បាល​ខេត្ត​សៀ​មរាប​ចូល​ចិត្ត​សន្យា​ខ្យល់

ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ថា លោក​ជៀម-កោសេន ប្រ​ធាន​អគ្គី​សនី​ខេត្ត​ និង​លោក​ ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ បាន​សន្យា​ខ្យល់​មុន​ពេល​បោះ​ឆ្នោត​ថា និង​ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពួក​គាត់​ប្រើ​ប្រាស​អោយ​តែ​ គណបក្ស​ប្រ​ជា​ជន​ជាប់​ឆ្នោត​នៅ​អាណត្តិទី​០៥​នេះ។

ប្រ​ជាពល​រដ្ឋ​ខាងលើ​បាន​អោយ​ដឹង​ថា នៅ​ដើម​ខែ​កក្កដា​ឆ្នាំ២០១៣ មុន​ថ្ងៃបោះ​ឆ្នោត​ក្រុម​អគ្គីសនី​ខេត្ត​និង​លោក​អភិបាល​ខេត្ត​សៀម​រាប​ដែល​ ទើប​តែ​ឡើង​កាន់​តំ​ណែង​ថ្មី​ បាន​សម្ភោធន៍​កាត់​ខ្មែរ​បូរ និង​ប្រើ​ប្រាស​គ្រឿង​ចក្រ​ខួង​បោះ​បង្គោល​អគ្គី​សនី​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀម​រាប ដែល​មាន​មន្រ្តី​អ្នក​មុខ​អ្នក​ការឈរ​ហែរ​ហម​អម​ដំ​ណើរ​ ឈរ​តំ​រៀប​ជួរ​អោយ​គេ​ថត​រូប​ទុក​គ្រាន់​បង្អួត​ថ្នាក់​លើ ​និង​ជាលេស​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ជំនឿ​ដើម្បី​គៀង​គរ​រក​សន្លឹក​ឆ្នោតជូន​ គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​មក​ទល់​ពេល​នេះ​ជិត​១ឆ្នាំ​ហើយ គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពល​រដ្ឋ​ប្រើ​ ប្រាស​ទេ គឺឃើញ​តែ​បង្គោល​ភ្លើង​ដេក​ស្តូក​លើ​ដី​ដដែល។

ការ​សន្យា​ខ្យល់​របស់​មន្រ្តី​ក្រោម​ឱវាត​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-​សែន តែង​តែ​កើត​មាន​ឡើង​ជា​និច្ច​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ តែ​ក្រោម​ការ​បោះ​ឆ្នោត​មន្រ្តី​ក្រោម​ឱវាត​ទាំង​នោះ​គឺ​ជិះ​សេះ​លែង​ដៃ ចង់​អ្នក​ណា​គេ​ជេរ​ថា​យ៉ាង​ណា​ក៏​ពួកគេ​ធ្វើ​ហាក់​គរ​ថ្លង់​មិន​លឺ​មិន​ឃើញ ​ មិន​នឹក​ឃើញ​អំ​ពី​ការ​សន្យា​របស់​ខ្លួ​ន​ទាល់​តែ​សោះ ទង្វើ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាត់​បង់​កៅ​អី​ បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​ ធ្វើ​អោយ​ពល​រដ្ឋ​អស់​ជំ​នឿទៅ​លើការ​សន្យា​ខ្យល់​ទាំង​នេះ ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា ˝ពេល​ឈឺ​យក​ដំ​រី​ទៅ​បន់​ តែ​ពេល​ស្រន់​យក​ពង​មាន់​ទៅ​សែន“ តែ​ឥឡូវ​សូម្បី​តែពង​មាន់​ក៏​គេ​មិន​បាន​សែន​ដែរ។​

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ធ្វើ​ការ​រិះ​គន់​ថា ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ ហាក់​អសមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឈន៍ខេត្ត​នេះ​អោយ​បាន​សម្បូរ​សប្បាយ។ បើ​យើង​ក្រឡេក​មើល​ជំ​នាន់​លោក​ ស៊ូ-ភិរិន្ទ​ អភិបាល​ខេត្ត​ចាស់​ដែល​កាន់​តំ​ណែង​ប៉ុន្មាន​ឆ្នាំ​ក្នុង​ខេត្ត​នេះ​ លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​ធ្វើ​ការ​លក់​អាគារ​រដ្ឋ​ខ្ទេច​អស់​រហូត​ជំ​ លៀស​សាលាខេត្ត​ទៅ​ដាក់​កណ្តាល​ព្រៃរហោរដ្ឋាន​ដ៏​សែន​ស្ងាត់​ច្រ​ងំ​ដែល​មាន​ ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប រួច​និយាយ​យក​លេស​ថា ជា​ការ​អភិ​វឌ្ឈន៍​ដើម្បី​ពង្រីក​ទី​​ក្រុងសៀម​រាប​។

បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​លោក​ ស៊ូ-ភិរិន្ទ​ និង​លោក​​ ឃឹម-ប៊ុន​សុង ឃើញ​ថា មាន​ការ​ខុស​គ្នា​បន្តិច​បន្ទូច​ដែរ ​ត្រង់ចំ​ណុច​​លោក​ឃឹម​ប៊ុន​សុង​ចេះ​ជួស​ជុល​ផ្លូវ​ដាច់​តិច​តូច​ក្នុង​ ក្រុងអោយ​ធ្វើ​ចរាចរណ៍បាន​ស្រួល​​ និង​ចេះដាក់​​ភ្លើង​ពណ៍​លំ​អរ​ទី​ក្រុង​សៀម​រាប​ដែល​មាន​ផ្ទៃ​ដី​ប៉ុន​សំ​បក ​ក្តាមនេះ ប៉ុន្តែ​តែ​ពល​រដ្ឋ​រស់​នៅចម្ងាយ​​តែ​២គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​នៅ​តែ​ងងឹត ​សូន្យ​សុង​ដដែល​។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ធ្លាប់​បាន​ប្រ​កាស​ក្តែងៗ​ថា សូម​អោយ​អង្គភាព​អគ្គី​សនី​គ្រប់​ខេត្ត​ក្រុង​ ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គី​សនី​អោយ​ប្រ​ជា​ពល​រដ្ឋ​នៅ​ជាយ​ក្រុង​បាន​ ប្រើ​ប្រាស​ផង​ តែ​ការ​ប្រ​កាស​នេះ​ហាក់​គ្មាន​តំ​លៃ​ គ្មាន​ន័យ​ខ្លឹម​សា​អ្វីទាំង​អស់​ ព្រោះ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​គេ​មិន​គោរព​តាម​ ហើយ​ចេះ​តែ​ឆ្លើយ​ថា ˝បាទ​សម្តេចៗ ខ្ញុំ​និង​ធ្វើ​“ ។

ពល​រដ្ឋ​បន្ត​រិះ​គន់ថា គ្រាន់​តែ​បណ្តាញ​អគ្គី​សនី​​ដែល​បាន​កាត់​ខ្សែ​បូរ​ខួង​បោះ​បង្គោល​ជា​ ផ្លូវ​ការ​រួច​ទៅ​ហើយ នៅ​តែ​មិន​ធ្វើ​តាម​​ការ​សន្យា​​ ចុះ​ទំ​រាំ​ការ​ងារ​ធំ​ៗ​ផ្សេង​ៗ​ទៀត​ធ្វើ​ម្តេចនិង​​កើត​ បើ​ការ​ងារ​ប៉ុន​អាចម៌រុយ​ធ្វើ​មិន​កើត​ផង។ ពល​រដ្ឋថា ពួកគាត់​​ច្បាស់​ជា​ចង​ចាំ​ជា​និច្ច​នូវ​ការ​សន្យា​ខ្យល់​របស់​ ប្រ​ធាន​អគ្គីសនី​ខេត្ត​ និង​លោក​អភិបាល​ខេត្ត​រូបនេះ។ ពល​រដ្ឋ​ចង់​ដឹងថា តើ​បន្ត​ទៅ​ទៀត​លោក​ ឃឹម-ប៊ុន​សុង និង​លោក​ ជៀម​-កោសេន​ នៅ​មាន​សន្យា​ខ្យល់​អ្វី​ទៀត?​  ពួកគាត់​កំ​ពុង​រង​ចាំ​មើល​៕ ដោយ៖ នាយ​ពាង

571