អ្នក​ស្រី សេ​ង ចន្ទ​មុន្នី​ និង​លោ​ក អ៊ឹ​ម ចំណា​ន ដើ​រ​តួរ​ជាមន្ត្រីព​ន្ធដារ​ប្រព្រឹ​ត្តពីអំ​ពើពុ​ករ​លួយ ?

ខេត្ត​ព្រះសីហនុ ៖  លោក អ៊ឹម ចំ​ណាន ជា​​ប្រ​ធាន​កា​រិ​យា​ល័យ​​ចុះ​បញ្ជី និង​​មាន​​អ្នក​ស្រី សេង ចន្ទ​​មុន្នី ជា​​សេ​នា​ធិការ​ដ៏​សំខាន់ ក្នុងការ​ប្​រមូល​លុយ តាមរបៀប​ពុករលួយ ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត មិនដឹង​ជា​ពួកគេ មាន​ខ្សែ​ទុយោ ឬ​ខ្នងបង្អែក​ក្រាស់​ប៉ុនណា​ទេ ទើប​អំពើពុករលួយ​របស់​ពួកគេ មិនទាន់​ត្រូវបាន​ចាប់​កំហុ​ស ឬ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​មន្ត្រី​មួយចំនួន​ដែល​ដឹងឮ រឿងអាស្រូវ​ពុករលួយ ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ភី រិ​ទ្ធ ដែល​កំពុង​ជាប់ឃុំ ក្នុង​រឿង​ពុករលួយ កាន់​ចំណូល​ប្រមាណ ២​ភាគរយ​ប៉ុណ្ណោះ ពី​ការបង់ពន្ធ​ផ្សេងៗ ប៉ុន្តែ​សម្រាប់​លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី ក្តោប​ក្តាប់​ការងារ​បង់ពន្ធ ដល់​ទៅ ៤​ភាគរយ ហើយ​ក្នុងតួនាទី​ជា ប្រធានការិយាល័យ​ចុះបញ្ជី លោក អ៊ឹម ចំណាន មានឱកាស​ច្រើនណាស់ ក្នុងការ​បន្លំ​ពន្ធ និង​បង្ខំ​ឲ្យ​អាជីវករ និង​ប្រជាពលរដ្ឋ បង់លុយ​ក្រោម​តុ ដើម្បី​ទទួលបាន ការបន្ធូរបន្ថយ​ផ្សេងៗ សម្រាប់​ការបង់ពន្ធ​។ ដូច្នេះ​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​លោក អ៊ឹម ចំណាន គួរតែមាន​ការស៊ើប​អង្កេត​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មានការ​រិះគន់ ពី​ករណី​ឃុំខ្លួន តែ​អ្នក​ដែល​ទទួលរង​ថ្ម​បាក់ ចំណែកឯ​មេខ្លោង ដែល​ពុករលួយ​ខ្លាំងជាងគេ ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ កំពុង​តែ បង្ក​ព្យុះភ្លៀង តាម​អំពើ​ចិត្ត​ដដែល​។​

លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ ទៅតាម​តែ​បបូរមាត់​របស់គាត់ បាននយ័​ថា ការបង់ពន្ធ ធ្វើតាម​អារម្មណ៍​របស់លោក អ៊ឹម ចំណាន បើ​គាត់​មើលឃើញ ស្ថានភាព​អ្នក​ដែល​ត្រូវ មក​បង់ពន្ធ​ធូរធារ ឬ​ទូ​លាយដៃ គាត់​បង្ខំ​ឲ្យ​បង់ពន្ធ ក្នុង​កម្រិត​ខ្ពស់ ហើយ​សម្រាប់​អ្នក ដែល​គ្មាន​បក្ខពួក ខ្សែ​ទុយោ ឬ​មិនសូវ​យល់​ពី​របៀបរបប នៃ​ការបង់ពន្ធ ក៏ត្រូវ​លោក អ៊ឹម ចំណាន កាប់ឆៅ​តែម្តង គាត់គិតផលប្រយោជន៍ ទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។ នៅពេល​តម្លៃ ដែល​ត្រូវ​បង់ពន្ធ ស្ថិត​នៅលើ​បបូរមាត់ របស់លោក អ៊ឹម ចំណាន ងាយ​បង្កើត​ឲ្យ​មាន អំពើពុករលួយ ហើយ​អ្នក​ជាប់ពន្ធ​ទាំងអស់ បាន​ក្លាយជា​ជនរងគ្រោះ ឬ​កូនបំណុល សម្រាប់​មន្ត្រី​ពន្ធដារ ពុករលួយ​កោសរូស​តាមតែ​អំពើ​ចិត្ត ។​

​ គេ​ចង់ឃើញ​លោក គង់ វិបុល ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ចាត់ការ​ពិនិត្យមើល ភាពមិនប្រក្រតី និង​ចំណាត់ការ​ពុករលួយ ក្រោម​ការចាត់ចែង​រប​ស់លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី ឡើងវិញ​ផង ព្រោះ​ក្រុមអាជីវករ មិន​សប្បាយចិត្ត ចំពោះ​ភាព​អសកម្ម​របស់ លោក អ៊ឹម ចំណាន ជា​យូរ​មកហើយ មិនទាន់មាន​ការកែទម្រង់​នៅឡើយ​ ៕

338