ពលរដ្ឋរិះគន់ថា​ការកាប់បំ​ផ្លាញព្រៃ​ឈើតំបន់អភិ​រក្សកើត​ឡើងក្នុងរជ្ជ​កាលតេ​ជោសែ​នគ្រប់គ្រង​ប្រទេស

ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ម៉ា​​ស្ទ័​រ​ខេ​សាន់  របស់​មេ​ឈ្មួញ សិង្ហ សំអុល  ដែលមាន​ទីតាំង​ក្នុង​ឃុំ​ពោធិ៍​ជ្រៃ  ស្រុក​ពេ​ជ្រា​ ដា ខេត្តមណ្ឌលគិរី  ជាប់​តំបន់​អភិរក្ស​ដែន​ជម្រក​ សត្វ​ភ្នំ​ព្រេច ពុំមាន​ស​ល់​ ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​ តទៅទៀត​នោះ ទេ​ ។ ឈើ​ដែល​មេ​ឈ្មួញ  សិង្ហ សំអុល កាប់​ជញ្ជូន​ដឹក​ចេញ​យ៉ាង​ គគ្រឹកគគ្រេងនៅពេលនេះ  គឺជា​ឈើ​នៅ​ក្នុង​តំបន់ ​ដែ​ន ជម្រក សត្វព្រៃ​ភ្នំ​ព្រេច  ដែលមានលក្ខណៈពុករលួយ ជាប្រព័ន្ធរា​ប់តាំងពីថ្នាក់ក្រោម រហូតដល់ចៅហ្វាយខេត្ត មណ្ឌល​គិរី បានលុយកញ្ចប់ប្រចាំខែពីមេឈ្មួញបំផ្លាញជាតិសិង្ហសំអុល។ប្រជាពលរដ្ឋរាយការណ៏​ឲ្យ​ដឹងថា តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ជាប់​នឹង​ដី​សម្បទាន​សេដ្ឋកិ​ច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សិង្ហ សំអុល កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ហើយ​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​នោះទេ​។ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ក្នុង​ឃុំ​ពោធិ៍​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​ក្រុម​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ចាប់​ឃាត់​ត្រាក់ទ័រ​១​គ្រឿង​​ដែល​កំពុង​ប្រមូល​ឈើ​អារ​រួច​នៅក្នុង​តំបន់​អភិរក្ស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​សុ​ក្រំ​ជាច្រើន​ដើម​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ត្រូវបាន​អារ​រំលំ​និង​អារច្រៀក​​ជា​ក្ដារបន្ទះ​សម្រាប់​ដឹកជញ្ជូន​ចេញ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សិង្ហ សំអុល នោះទេខណៈបានលុយដាក់ហោប៉ៅផ្ទា​ល់ខ្លួន​។ មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ត្រូវ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ឲ្យដឹងថាការ​ឃុបឃិត​បើកដៃ​ឲ្យ​មេ​ឈ្មួញ សិង្ហ សំអុល ​មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញរូបនេះបាន កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​កាន់តែ​ខ្លាំងជាងមុនទៅទៀត។ ទោះយ៉ាងណាក៏ដោយ សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ សិង្ហ សំអុល ជា​ភស្ដុតាង​បង្ហាញថា​បទបញ្ជា​លេខ​០០២ របស់​រដ្ឋាភិបាល​សម្តេចហ៊ុន សែន អត់ប្រសិទ្ធភាព​ឈ្មួញ​ឈើធំៗ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដូចហ្វូងគោ ហើយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​បង្រ្កាបក្រុម​ឈ្មួញ​បំផ្លាញ​ខណៈពលរដ្ឋរិះគន់ថាការកាប់បំផ្លាញព្រៃឈើតំបន់​អភិរក្ស​កើតឡើងក្នុងរជ្ជកាលតេជោសែនគ្រប់គ្រងប្រទេស។គួររំលឹកថាក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ខែសីហានេះ សម្តេចហ៊ុ​ន សែន បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលសម្តេចថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃនៅតាមខេត្តមួយចំនួនទៅវិញ។
សម្តេច ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចប​ង្ក្រាបឧក្រិដ្ឋជន​ ជួញដូ​រគ្រឿងញៀ​ននោះទេ។
សម្តេចថា៖ «គ្រឿងញៀនចុះថាវាលំបាកក្នុងការត្រួតពិនិត្យ ដោយសារគេលួចលាក់ អាខ្លះលេ​បទៅ​ក្នុ​​ង​ពោះ​​ ខ្លះដាក់ក្នុងនេះ ខ្លះដាក់ក្នុងនោះ។ ប៉ុន្តែឈើរឿងស្អីទៅរួច ព្រោះវាដា​ក់លើឡា​នពេញ​ៗ​ហ្នឹង»។សម្តេចហ៊ុន​ សែន ថ្លែងទៀតថា លោកស្អប់ជាទីបំផុតមនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រក​ក្រោមស្លាក​ជួយ​​កសាងតិចតួចនេះ។ សម្តេចបញ្ជាក់ថា មន្ត្រីដែលបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ សម្តេចថាមិន​ខុសអីពីកាប់ក្បាលសម្តេចនោះទេ។
សម្តេចថា៖ «កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ។ អញ្ចឹងបា​ន​ជាខ្ញុំ​​ករុ​ណា​ខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស ​ខ្ញុំ​ករុណ​ខ្ញុំ​ តែ​​​​ង​រំឭកហើយ ថាកុំឲ្យមានការអត់អោនជាមួយ​អ្នកប្រព្រឹត្តអំពើអាណាធិបតេយ្យ អំពីបញ្ហាកា​ប់បំផ្លា​ញព្រៃ​​ឈើ​​ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។
សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះមួយរូប គឺលោក អ៊ូច ឡេង លើកឡើងថា លោកហាក់គ្មានជំនឿលើ​កា​រប្តេជ្ញាចិត្តជាថ្មីទៀតរបស់ប្រមុខរដ្ឋាភិបាលនោះទេ ដោយលោកថា មន្ត្រីដែលជាប់​ពាក់ព័ន្ធនឹងកា​រកា​ប់​បំ​​ផ្លា​​​​​ញព្រៃឈើនេះ លោកថា ភាគច្រើនជាមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាល ដែលលោកថា ប្រព័ន្ធច្បា​​​ប់បច្ចុ​ប្បន្នមិ​ន​ហ៊ា​ន​​កាត់ទោសពួកគេទេ។
លោកថា៖ «អ្នកដែលរកស៊ីឈើ សុទ្ធតែជាមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាឧកញ៉ា ដែលជាកូន​ចៅ​បង្កើ​​តរបស់គាត់។ អាហ្នឹងហើយ ដែលយើងមានការព្រួយបារម្ភថា បញ្ជារបស់សម្តេ​ចមិនមានប្រសិ​ទ្ធភា​ពទា​ល់តែសោះ»។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ បានបង្កើតក្រុមការងារពិសេសមួយ ឲ្យបង្ក្រា​បប​ទល្មើស​ព្រៃឈើ ព្រមទាំងផ្តល់អំណាចដល់ក្រុមការងារនោះ អាចប្រើអា​វុធស្វ័យ​ប្រវត្តិបាញ់រះពីលើអាកា​ស​ទៀ​តផង ឲ្យតែ​ការបង្ក្រាបនោះមានប្រសិទ្ធភាព។
ប៉ុន្តែច្រើនឆ្នាំមកនេះ គ្មានឧកញ៉ាណាម្នាក់ ត្រូចបានចោទប្រកាន់ពីបទល្មើសព្រៃឈើនោះទេ បើទោះបីសម្តេច ហ៊ុន សែន ធ្លាប់និយាយចំឈ្មោះ​ឧកញ៉ាមួយចំនួនថា ពួកគាត់ជាប់ពាក់​ព័ន្ធនឹងឧក្រិ​ដ្ឋកម្មព្រៃ​​ឈើក៏ដោយ។
ទោះជាយ៉ាងណា ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ  សម្តេច ហ៊ុន សែន បាន​ប្រ​កាស​ប្រាប់អ្នកចូលរួមថា រដ្ឋាភិបាលនឹងបន្តសហការជាមួយក្រុមអង្គការជាដៃគូ ដើម្បីទប់ស្កាត់​បទល្មើ​ស​​ព្រៃឈើ​នេះ ឲ្យមានប្រសិទ្ធភាពនិងផ្តល់កម្លាំងសហការ បើមានការស្នើសុំ។
បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់។ពាក់ព័ន្ធពត៌មានខាងលើនេះអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការបើមានប្រតិកម្ម៕

20664113_753696501484105_7549192055695759159_n