បទ​ល្មើស​កាប់ឈើប្រណិតដឹ​កចេញពី​ខាងក្រៅបា​ទអាងទំនប់​វារីអគ្គិសនីសេ​សានក្រោ​ម២

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សេ​សាន បាន​លើកឡើងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ  ជាពិសេស​ព្រៃឈើ​ដែល​នៅ ជាប់​បរិវេណ​បាត​អាង​ទំនប់​ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ​។ មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ ឃុបឃិត​ពី​មន្ត្រី​ ជំនាញ​និង​សមត្ថកិច្ច​ ពុករលួយ​ទើប​ឈ្មួញ​អាច​ ប្រើប្រាស់​អាជ្ញាប័ណ្ណ​សំអាត​ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី  ហើយ​ធ្វើ​សកម្ម ភាព​កាប់​ឈើ ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ដឹក ជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង ​ពេញបន្ទុក​តែម្តង​។  បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋម ន្ត្រី​ក្រសួងកសិកម្ម  មិនគួរ​មើលរំលង​តទៅ ទៀត​ទេ​ព្រោះ​ឈ្មួញ​ជា ច្រើន​នាក់​នៅតែ​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​សេសា​ន យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ។

សកម្មជន​ព្រៃឈើ​ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេសា​ន  ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ ព្រៃ​ការពារ និង ​ព្រៃ​អភិរក្ស​ជាច្រើន​ កន្លែង​កំពុង​រង​ការបំផ្លាញ ​យ៉ាង​ពេញបន្ទុក  ហើយ​ឈ្មួញ​ឈើ​ឈ្មោះ​ឧកញ៉ា  ជ័យ និង​ឈ្មោះ  សាន ច​យ គឺជា​អ្នកធ្វើ​សកម្មភាព ​ខ្លាំងក្លា​ជាងគេ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  នៅក្នុង​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​ឈ្មួញ​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​នោះទេ​។ ឈើ​ដែល​ឈ្មួញ​កាប់​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​ស្រុក​សេ​សាន នៅពេលនេះ​គឺជា​ឈើ​នៅ​ខាងក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំមាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈើ​ឈ្មោះ​ឧកញ៉ា ជ័យ និង​ឈ្មោះ សាន ច​យ ព្រមទាំង​បក្ខពួក​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​នេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ព្រៃឈើ​ក្នុងស្រុក​សេ​សាន កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មាន​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ឧកញ៉ា វ័ន ប៊ុន​ថៃ ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន​ដែរ​?៕

Pic460