ក្រោម​ការដឹកនាំដ៏​ឈ្លាសវៃរប​ស់សម្តេចតេ​ជោឈ្មួញឈើ​ឈ្មោះឧ​​កញ៉ា ជ័យ​​ និង​ឈ្មោះ​ សាន​ ចយកាប់និ​ងដឹកជ​ញ្ជូនឈើខាង​ក្រៅបាតអាងឡើងវិនាស​ហិន​ហោច

បច្ចុប្បន្ននេះក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់​សម្តេចតេ ជោឈ្មួញ​ឈើ​ឈ្មោះ​ ឧកញ៉ា ជ័យ និង​ឈ្មោះ  សាន ច​យ គឺជា​អ្នក ធ្វើ​សកម្មភាព​ ខ្លាំងក្លា​ជាងគេ​នៅក្នុ ង​បរិវេណ​បាត​អាង​ទំនប់​វា​រី​ អគ្គិសនី​សេ​សាន​ក្រោ​ម​២  គ្មាន​នៅ សល់​ឈើ​សម្រាប់​ ឈ្មួញ​កាប់​ធ្វើ​អាជីវ កម្ម​តទៅទៀត​នោះទេ​។  ឈើ​ដែល​ឈ្មួញ​កាប់​ដឹកជញ្ជូន​តា ម​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​ស្រុក​ សេ​សាន នៅពេ​លនេះ ​គឺជា​ឈើ​នៅ​ខាងក្រៅ ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេ​សាន​ក្រោម​២ ហើយ​មានការ​ឃុបឃិ ត​បើកដៃ​ពី​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំមាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដែល​កំ​ពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈើ​ឈ្មោះ​ឧកញ៉ា ជ័យ និង​ឈ្មោះ សាន ច​យ ព្រមទាំង​បក្ខពួក​នៅតែ​អាច​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​។ លោក មុំសារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​នេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ព្រៃឈើ​ក្នុងស្រុក​សេ​សាន កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាសខ្លួនបានផលប្រយោជន៏​។ មាន​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ឧកញ៉ា វ័ន ប៊ុន​ថៃ ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន​ដែរ​។ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សេ​សាន បាន​លើកឡើងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ ជាពិសេស​ព្រៃឈើ​ដែល​នៅជាប់​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ទើប​ឈ្មួញ​អាច​ប្រើប្រាស់​អាជ្ញាប័ណ្ណ​សំអាត​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី ហើយ​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មដូចហ្វូងគោ។សូមបញ្ជាក់ថានៅក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ ( ៧ មករា ១៩៧៩- ៧ មករា ២០១៧) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា៖«គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្រ្កាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្រ្ទានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់ ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»៕

Pic460