លោក​ គឹម រស្មី​ មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ​នៅពីក្រោយឈ្មួ​ញដឹកជ​ញ្ជូនឈើ​ខុស​ច្បាបទៅលក់​ស្រុកយួន​ដោយ​​រលូន​?

សមត្ថកិច្ច​​​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ ​២​សប្ដាហ៍​កន្លងទៅនេះ ឈ្មួញ​ឈ្មោះ  ណាប់ វណ្ណៈ បាន​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញទៅ​វៀតណាម  តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ  យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​ ការជួយ​សម្របសម្រួល​ពី​សមត្ថកិច្ច​តាម​ ដងផ្លូវ ក៏ដូចជា​សមត្ថកិច្ច​នៅ តាម​ច្រក ព្រំដែន​។ មួយផ្នែក​នៃ​ឈើ​ដែល​ឈ្មួញ  ណាប់ វណ្ណៈ ដឹកជញ្ជូន​មកពី​ ស្រុក​សៀម​ប៉ាង និង​តំបន់​ទន្លេស្រែពក ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹក​មក​ក្រុង​បាន​លុង យ៉ាង​រលូន​ជាពិសេស​នៅពេល​យប់​។ សកម្មភាព​របស់​ឈ្មួញ ណាប់ វណ្ណៈ ជាការ​បង្ហាញថា​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ ណាប់ វណ្ណៈ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើសដដែល។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រីរាជការ​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ខ្លាំង​ជាង​មុន​ទៅទៀត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង និង​ប្រភេទ​ផ្សេងៗ​ទៀត​ជាច្រើន​គ្រឿង​ចូលទៅ​ដឹកឈើ​ចេញពី​ឃ្លាំង​ស្តុក​ឈើ​ធំ​មួយ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។ ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​របស់​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ឈ្មួញ​ម្នាក់នេះ​មាន​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ជា​បង្អែក​ដ៏​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា?​។

ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​សហគមន៍​ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង សម្រាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​មាន​លោក គឹម រស្មី ជា​បង្អែក​ដ៏​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​រំខាន​ទេ​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មានតែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ ណាប់ វណ្ណៈ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​តិចតួច ព្រោះ​ពួកគេ​យោគយល់​ដល់​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ដែល​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​រូបនោះ​។

សមត្ថកិច្ច​​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​២​សប្ដាហ៍​កន្លងទៅនេះ ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​ការជួយ​សម្របសម្រួល​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ ក៏ដូចជា​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​។ មួយផ្នែក​នៃ​ឈើ​ដែល​ឈ្មួញ ណាប់ វណ្ណៈ ដឹកជញ្ជូន​មកពី​ស្រុក​សៀម​ប៉ាង និង​តំបន់​ទន្លេស្រែពក ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹក​មក​ក្រុង​បាន​លុង យ៉ាង​រលូន​ជាពិសេស​នៅពេល​យប់​។ សកម្មភាព​របស់​ឈ្មួញ ណាប់ វណ្ណៈ ជាការ​បង្ហាញថា​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ ណាប់ វណ្ណៈ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើសដដែល ​៕

22752120_376680086086291_416191162_n 22834619_377364739351159_1254986210_n1