ឈ្មួញឈ្មោះ​ ម៉ឹកសុផាន់ណា​រ៉េតសម្រុកកាប់​ឈើដឹក​ជញ្ជូនចេញពី​តំបន់ខា​ងក្រៅ​បាតអាង​ទំនប់វា​រីអគ្គិសនី​សេសា​នក្រោម២​កំពុង​តែប្រឈមនឹង​សេក្ដីវិនា​ស

ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋ​ នៅ​ស្រុ​ក​សេ​សាន ខេត្តស្ទឹងត្រែង  បាន​ឲ្យ​ដឹងថាឈ្មួញ​បន្តសកម្មភាព​ កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើ​ចេញពី​តំបន់​ ខាងក្រៅ​បាត​អាង​ទំនប់​ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ​យ៉ាងមហន្តរាយ​។ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ ​រថយន្ត​យី​ឌុប​៦​គ្រឿង​ ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​ សេសា​ន​ក្រោម​២ ហើយ​ឈើ​ទាំង នោះ​ត្រូវបា​ន​គេ​ដឹងថា​ កាប់​នៅ​ខាងក្រៅ ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គា​លនៅ​ក្នុងស្រុក​សេ​សាន គឺ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ខណៈមន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មិន​​ហ៊ាន​ប៉ះពាល់​។ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា​ឈើ​ដែល​គេ​ដឹក​ចេញពី​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺជា​ឈើ​​ដែល​កាប់​ចេញពី​តំបន់ភ្នំ​ក្រឡា​ពស់ និង​ព្រៃ​អភិរក្ស​នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​បរិវេណ​ផ្ទៃ​​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ហើយ​ឈើ​ដែល​ឈ្មួញ​កំពុង​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​សព្វថ្ងៃ​នេះ គឺ​កាប់​ចេញពី​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សៀម​ប៉ាង ស្រុក​សេសា​ន ជាពិសេស​តំបន់​ក្បែរៗ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ មានន័យថា​ការស្ថាប​នា​ទំនប់​វា​រី​អគ្គិសនី​ក្នុងស្រុក​សេសា​ន នាំមក​នូវ​សេចក្ដី​វិនាស​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង​។
ប្រភពពី​មន្ត្រី​អង្គការសង្គមស៊ីវិលដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​នៅក្នុង​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ទំហំ​៣៦០០០​ហិកតា​គ្មាន​នៅសល់​ឈើ​ប្រណីត​ឬ​ឈើ​ប្រភេទ​លេខ​១​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​ទៀតឡើយ​។ ដូច្នេះ​ឈើ​ដែលមេឈ្មួញ​ឧកញ៉ា ជ័យ កាប់​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​គឺជា​ឈើ​នៅ​ខាងក្រៅ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី ក៏ដូចជា​ព្រៃ​អភិរក្ស​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ឈ្មួញ​ឈ្មោះ​ឧកញ៉ា​ជ័យ និង​មេការ​ឈ្មោះ សាន​ច​យ ត្រូវបាន​គេ​ដឹងថា​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង កំពុងតែ​ប្រឈម​នឹង​សេ​ក្ដី​វិនាស​៕

22811246_1749250332037208_420015138_n