មេឈ្មួញឧ​កញ៉ា៤រូប​កំពុងធ្វើ​ឲ្យព្រៃឈើនៅ​សេសសល់​ក្នុងខេត្តមណ្ឌ​លគិរីប្រឈម​នឹងសេ​ច​ក្ដីវិនាសអន្ត​រាយ

ខេត្តមណ្ឌលគិរី  ៖តាមប្រភពពីសកម្មជន​ព្រៃឈើ ​​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឧកញ៉ា​ទាំង​៤​នាក់គឺ​ឧកញ៉ា  សឹង សំអុល​, ឧកញ៉ា  តុ​ប វី​ដា​, ឧកញ៉ា ធី ប្ញ​ទ្ធី​សី  និង​ឧកញ៉ា ហ៊ុន ជា  ហើយ​ឧកញ៉ា​ទាំង​៤​នាក់​នេះ​​ កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ ​សេសសល់​ក្នុង​ខេត្តម ណ្ឌលគិរី ប្រឈម​នឹង​សេចក្ដី​វិនាស​អន្តរាយ​។  ប្រភពបន្តថា ​ឧកញ៉ា​៤​នាក់​កំពុង​ ល្បី​ល្បាញខាង​កាប់​ ឈើ​និង​ដឹកជញ្ជូ​ន​ឈើ​ ចេញពី​ខេត្តមណ្ឌលគិរី ទៅ​ស្រុក​យួន​កក្រើកប្រជាពលរដ្ឋនិងសមត្ថកិច្ច ហើយ​គ្មាន​មន្ត្រី​ជំនាញ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ។ ជាពិសេស​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា កំពុង​រង​ការបំផ្លាញ​យ៉ាងរង្គាល។តាម​ប្រភពពី​ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ជាច្រើន​កន្លែង​ក្នុងស្រុក​ពេ​ជ្រា​ដា​ក៏​ប្រឈម​នឹង​ការបំផ្លាញ​ផងដែរ​។ ឈ្មួញ​មួយចំនួន​បាន​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុ​សិ៍្ត​៧ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃឈើ​ដែលជា​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើងដដែលហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់ខណៈបានផលប្រយោជន៏។ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កំពុង​រង​ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង ទៀតថា​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​កាប់​ឈើ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី និង​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នូល ខេត្តក្រចេះដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ សូម្បីតែ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ដែរ ហើយ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ស្ទើរតែ​គ្មាន​សល់​ក្នុងព្រៃ​តទៅទៀត​ទេ​។ បញ្ហា​នេះ​ជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ឈ្មួញ​ជា​ឧកញ៉ា មួយចំនួន​កំពុង​សម្រុក​ដឹកឈើ​ចេញ​ខេត្តមណ្ឌលគិរី ទៅ​ស្រុក​យួន​ដោយរលូន។រាល់ប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

25497252_397738373980462_651207780_n