លោក ម៉ុម សារឿនអភិបាលនិង​មេរដ្ឋបាលព្រៃ​ឈើខេត្តស្ទឹង​ត្រែងកំពុង​ទទួលបានផ​លប្រយោ​ជន៏ពីបទ​ល្មើសព្រៃ​ឈើ?

ខេត្តស្ទឹងត្រែង៖ប្រភពពី​ប្រជា​សហគមន៍​ការ​ពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មួយរយៈ​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខាងក្រៅ​តំបន់​បាត​អា​ង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចូលទៅក្នុង​បរិវេណ​ផ្ទៃ​អាង​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​២​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​នោះ គឺ​ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដែលមាន​មេការ​ឈ្មោះ សាន ច​យ ជា​អ្នកចាត់ចែង​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ជាបន្ទាន់​។ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​នៅ​តំបន់​ក្បែរៗ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ប​ង្គុ​ង​ចូលទៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ប​ង្គុ​ង​និង​គោយន្ត​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើមូល​ដែលមាន​មុខកាត់​ចាប់ពី​០,៣០​ម៉ែត្រ​ឡើងទៅ ចូលទៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។តំណាង​សហគមន៍​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​ពួកគាត់​ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នោះទេ ព្រោះ​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចូល​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​រាប់សិប​ម៉ែត្រគូប​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង កំពុង​ទទួលបានផលប្រយោជន៏ពីបទល្មើស​ព្រៃឈើ​នៅ​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ខណៈ​ប្រឈម​នឹង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា​មិនមែន​តែព្រៃ​ឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន នោះទេ​ដែល​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាងគំហុក​​។រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយស្តីពីច្បាប់របបសារពត៌មានរាល់ម៉ោងធើ្វការ៕

image2