មេគយ​​ច្រកបាក់ដៃ​ស្រុកអង្គរ​បុរីនៅតែបន្តពុករ​លួយមិនញញើតអង្គ​ភាពប្រឆាំង​អំពើពុក​រលួុយ

តាមប្រភពពីមន្ត្រីនៅច្រកបាក់ដៃ មួយចំនួនបានឲ្យដឹងថា  លោក នាង សុខុម ប្រធានការិយាល័យគយ ច្រក បាក់ដៃ កំពុង តែឃុប ឃិត ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ  ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។  លោក នាង សុខុម  មិនដែលបង្ក្រាបបទល្មើសម្តងណាទេ ។ ក្នុងមួយថ្ងៃៗមានទូកប៉ុកចាយចំណុះរាប់សិបតោននាំចូលទំនិញតាមច្រកបាក់ដៃ ហើយទំនិញទាំងនោះមានដូចជា ប្រេង សាំង  គ្រឿងទេស ទំនិញចាប់ហួយ  គ្រឿងកំប៉ុង ម្សៅមី គ្រឿងម៉ាស៊ីន  គ្រឿងបន្លាស់រថយន្ត  គ្រឿងបន្លាស់ម៉ូតូ គ្រឿង សំ ណង់ ដែក ត្រី និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀត។ ភាគច្រើនទំនិញដែលឈ្មួញធំៗនាំ ចូលតាមច្រក នេះត្រូវ បង់ពន្ធត្រឹមតែ២០ទៅ៣០ ភាគរយប៉ុណ្ណោះក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក នាង សុខុម យ៉ាងរលូន ។

មេគយច្រកបាក់ដៃស្រុក អង្គរបុរីនៅតែបន្តពុករលួយមិនញញើត បទបញ្ចារដ្ធាភិ បាល

មន្ត្រីគយ និងភ្នាក់ងារគយនៅ  ខេត្តតាកែវមួយចំនួនបានអំពាវនាវឲ្យលោក អូន  ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់ លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជាបន្ទាន់។ ដោយហេតុថា មួយរយៈ កន្លងទៅ មានឈ្មួញដឹកទំនិញតាមទូកប៉ុកចាយ ធំៗចំណុះរាប់សិបតោនពីប្រទេសវៀត ណាមចូលស្រុក ខ្មែរតាម ច្រកព្រំដែន ទឹក ព្រែក បាក់ដៃ ហើយទំនិញទាំងនោះត្រូវបានគេដឹងថា ជាទំនិញគេចពន្ធទំនិញបង់ពន្ធមិន គ្រប់និងមានទំ និញខុស ច្បាប់ផងដែរ។ ការណ៍ដែលលោក នាង សុខុម មេគយច្រក បាក់ដៃហ៊ានធ្វើអ្វីៗ ស្រេចតែ អំពើចិត្ត ត្រូវបានគេដឹងថា មានការ ឃុបឃិតបើកដៃពី សំណាក់លោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវដែលជាចៅហ្វាយនាយ ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចបានឲ្យដឹងថា សម្រាប់ពួកគាត់ដែលរកស៊ី នាំចូលទំនិញស្របច្បាប់ បង់ពន្ធ ត្រឹមត្រូវកំ ពុងប្រឈមនឹង  ការគាបសង្កត់ពីសំណាក់លោក  នាង សុខុម  និងបក្ខពួកកាន់តែ ខ្លាំងឡើងៗ  ដោយពុំមាន ការយោគយល់នោះទេ។ ចំណែកឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់បែរជាមានការសម្របសម្រួលឃុបឃិតពីសំណាក់លោក នាង សុខុម និងបក្ខពួកយ៉ាងរលូន។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរបណ្ដែត បណ្ដោយឲ្យលោក នាង សុខុម និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ៕

NEWS10060-210x210