មេឈ្មួញ​ឈើដុះស្លែយ​ឈ្មោះ​ ស្រេង ​ម៉េង ធ្វើសកម្មភា​ពកាប់ឈើនិង​ដឹកជញ្ជូនឈើ​ចេញទៅ​ស្រុកយួន​ទាំងយប់ទាំ​ងថ្ងៃស​មត្ត​កិច្ចពាក់ព​ន្ធ័ត្រូវ​ថ្នាំស​ន្តំស​ម្ងំឈឹង

សេចក្ដីរាយការណ៍​ពី​ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​នៅ​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ដើមខែ​មករា  ឆ្នាំ​២០១៨ រហូតមក​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប  កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ  ព្រៃ​អភិរក្ស និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ការដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប មិនអាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បានឡើយ​។ ជាងនេះទៅទៀត​សូម្បីតែ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ស្រុក​លំផាត់ ខេត្តរតនគិរី ក៏​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង មេការ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប កាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ ដែលជា​មេការ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប កំពុង​ប្រមូល​បក្ខពួក​កូនចៅ​របស់​ខ្លួន​ឲ្យ​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​សូម្បីតែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។ ទន្ទឹមនឹងនេះ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប យ៉ាង​ស្ងប់ស្ងៀម​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​រាលដាល​កាន់តែខ្លាំង​ជាង​មុន​។​

​ក្រុម​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប ដែលមាន​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ ជា​មេការ កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ស្រេង ម៉េង បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​តោន​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ក្រុង​បាន​លុង ខេត្តរតនគិរី យកទៅលក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។ មួយផ្នែក​នៃ​ឈើ​នោះ​ត្រូវបាន​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ដឹកជញ្ជូន​តាមរ​ថយ​ន​ត្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​និង​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​។ មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ឈរជើង​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ដែលជា​មេការ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​៕

26694700_405892513165048_401112019_n1 ៣ ច-2