អំពើពុ​ករលួយនៅ​ក្នុងស្ថាប័នទូរគ​មនាគមន៏កម្ពុជា​លោកសនវីដើរតា​មគន្លងអគ្គនាយ​ក៤​រូប

ប្រភពពីមន្ត្រីរាជការ​នៅ ក្នុង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ការដែល​លោក  សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ (TC) ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុក រលួយគឺមា​នកា រ​បើកដៃ​ពី ​សំណាក់​លោក ត្រាំ  អ៊ីវតឹក ដែលជា​រដ្ឋមន្ត្រីក្រសួង​ ប្រៃសណីយ៍ និង​ទូរគមនាគ មន៍​ផងដែរ​។  ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ត្រាំ ​អ៊ីវតឹក ទេនោះ​គឺ​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ឡើយ ព្រោះ​អាច​ត្រូវ​លោក​រដ្ឋមន្ត្រី​ចាត់វិធានការ​ដកហូ​ត​តំណែង​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី​ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ​។​ថ្មីៗ​នេះ​អំពើពុករលួយ​របស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សា​ធារណៈ​ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី ឲ្យ​បាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​តាម​នីតិវិធី​។ ប្រភពពី​មន្ត្រី​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សន វី ឡើងកាន់តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជាគ្គ​នាយ​ក​ទូ​គមនាគមន៍​កម្ពុជា គឺ​ប្រាក់ចំណូល​សម្រាប់​អង្គភាព​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​​ប្រភពពី​មន្ត្រី​បុគ្គលិក​នៅក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ក៏បាន​លើក​បន្តុប​លោក អ៊ុង ពិ​សិទ្ធ អនុប្រធាននាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ គ្រប់គ្រង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កឹ​ប​កេង​ថវិកា​ចំណូល​សម្រាប់​អង្គភាព​ទាំងមូល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សន វី បានផ្ដល់​អំណាច​ពេញ​ដែន​ក្នុង​ដៃ​ឲ្យ​លោក អ៊ុង ពិ​សិទ្ធ ក្នុង​ការលើក​ផែនការ​ហិរញ្ញវត្ថុ ហើយ​រាល់​ការចំណាយ​សម្រាប់​អង្គភាព​សុទ្ធតែ​មានការ​បំប៉ោង​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ដោយមាន​ការបើក​ដៃ​ពី​សំណាក់​លោក សន វី ទើប​លោក អ៊ុង ពិ​សិទ្ធ អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថវិកាជាតិ​ត្រូវបាន​កេង​ប្រ​វ័ញ្ច​កាន់តែច្រើន ព្រោះ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​នោះទេ​។​​ប្រភពពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សន វី អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា កាល​ជំនាន់​លោក ប្រាក់ សុខុន នៅ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មាន​តំណែង​ជា​អគ្គនាយក​ស្ដីទី​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ហើយ​គ្មាន​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប៉ុន្តែ​នៅពេលដែល​លោក ត្រាំ អ៊ីវតឹក ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មានអំណាច​យ៉ាង​ធំធេង​ក្នុង​ការឃុបឃិត​ជាមួយ​លោក អ៊ុង ពិ​សិទ្ធ ដើម្បី​កេង​ប្រ​វ័ញ្ច​ថវិកាជាតិ​​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សព្វថ្ងៃ​លោក សន វី និង​លោក អ៊ុង ពិ​សិទ្ធ កំពុង​បន្ត​តួលេខ​នៃ​ការចំណាយ​សម្រាប់​អង្គភាព​ទូរគមនាគមន៍​កម្ពុជា តាម​អំពើ​ចិត្ត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ទាន់ពេល​ផងដែរ ក្នុងខណៈដែល​មន្ត្រី​២​រូប​ខាងលើនេះ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។គួររំលឹកផងដែរថាមេៗ​មន្ត្រី​នៅ​អង្គភាព ទូរគមនាគមន៍​កម្ពុ​ជា នេះ (T.C) ជាច្រើន អាណត្តិ​មកហើយ តែងតែ​កើត​មាន​រឿង​អា ស្រូវ​អំពើពុករលួយ​រហូត ផ្ទុះ​ការតវ៉ា​ពី​សំណាក់ មន្ត្រីនិយោជិត ដែល​បម្រើ​ការងារ នៅ​ទីនោះ​ជា​បន្តបន្ទាប់ និង​ មាន ការផ្លាស់ ប្តូរ តំណែង​អ​គ្គ​នាយក​០៥ រូប​រួចមកហើយ​។​ដូចជា​៖ ១.​លោក ញឹក កុសល្យ វិជ្ជា .២.​លោក ឡៅ សារឿ​ន .៣.​លោក​គឹម វិត្រា​.៤. ឡាយ ម៉ា​រី​វូ .៥.​លោក សន វី​.​អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា (T.C).​ឡើង​ថ្មី​.​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា​ឆ្នាំ​២០១៧ កន្លងទៅនេះ​មាន​ការ ប្រកាស​តែងតាំង​ជា ផ្លូវការ តំណែង អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា (T.C) សម្រាប់​អាណត្តិ​ទី​៥ ក្រោម​វត្តមានលោក ត្រាំ អ៉ីវ តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​យោង​ព្រះរាជក្រឹត្យ​លេខ នស​/ រក​ន​/ ០២១៧/ ១៨២ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ត្រូវបានតែងតាំង លោក សន វី ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​នៅតែ​យកដៃ ជើង​អ្នក​ចាស់​យក​មក​ប្រើការ នៅ​ទូរគមនាគមន៍​កម្ពុជា (T.C)ដែល​មាន​រឿង អាស្រូវ កើត​មាន​ដ៏​ដដែល។ក្រោយពេល លោក សន វី ឡើង​គ្រប់គ្រង តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា (T.C) នឹង​នៅ​បន្ត វប្បធម៌​ពុករលួយ បក្ខពួកនិយម គ្រួសារនិយម លើស​ជាង​សម័យ អគ្គនាយក​មុនៗ​ទៀត​ដដែលៗ ខណៈ​អំពើពុករលួយ ត្រូវបាន​គេ​​ចាត់ទុកថា​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ផងដែរ ។បឋម

26239302_173686576568219_4584143763474779873_n