កម្មករ​ថាក្រុមហ៊ុន​ឧកញ៉ាគិត ​ម៉េងបន្តលួច​ដឹកឈើចេ​ញពីទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរទៅ​លក់នៅប្រទេស​វៀត​ណាមម៉ា​សេរី​

ប្រភពពីកម្មករ​ក្រុមហ៊ុន​​ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពី​រ  នៅ​ស្រុក​សេសាន ឲ្យ​ដឹងថា  ជា​រៀងរាល់​ថ្ងៃ រថយន្ត​យីឌុប​ធំៗ  មិន​ក្រោម ១០​ គ្រឿង​ទេ ផ្ទុក​ឈើ​ចន្លោះ​ពី  ៣០​ម៉ែត្រ​គូប ទៅ ៥០​ម៉ែត្រ​គូប  ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រ​ទេស​វៀតណាម ម៉ាសេរី។ឈើ​ទាំងនោះ គេ​ដឹក​ចេញ ពី​រោងចក្រ​អារ​ច្រៀក​ ឈើ​ចំនួន​ពីរ ​ទីតាំង ដែល​ឧកញ៉ា​ មួយ​ចំនួន​កសាង​ដើម្បី​ងាយ ស្រួល​អារ​ច្រៀក​ឈើ​មូល​ធំ​ៗ  ជា​ជ្រុង ក្នុង​បំណង​ដឹកជញ្ជូន ​ចេញ​ក្រៅ។ប្រភពពីកម្មករដដែលបន្តថា ក្នុង​មួយ​ថ្ងៃៗ កម្មករ​ច្រើន​ក្រុម​នាំគ្នា​ចូល​ព្រៃ​កាប់​ឈើ​នៅ​តំបន់​ឆ្ងាយ រួច​ដឹក​តាម​គោយ​ន្ត និង​រថយន្ត​ប៉ាង​កុង​ចូល​រោង​អារ​ច្រៀក​ឈើ​នោះ ដែល​ឋិត​ក្នុង​បរិវេណ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុងស្រុក​សេសា​ន ខែត្រ​ស្ទឹងត្រែង៖ «គ្មាន​ថ្ងៃ​ណាមួយ​ខ​កខាន​ទេ បើ​មិន ១០​គ្រឿង ២០​គ្រឿង ។ចំណែក​រថយន្ត​រ៉េវ​វិញ ជញ្ជូន​ខាងជើង​ទន្លេ​មក មិន​ក្រោម​៤០​គ្រឿង​ទេ លើ​ខ្នង​ទំនប់។ នេះ​ជា​ក្ដី​កង្វល់​របស់ខ្ញុំ អនាគត​​ធនធានធម្មជាតិ​នៅ​តំបន់​នោះ ក្លាយ​ជា​វាលរហោឋាន​ហើយ ដោយ​ពុំ​មាន​ការ​ទប់ស្កាត់»។បុរស​ដដែលបន្ថែម​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ គឺជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​ដ៏​ធំ​នៅ​កម្ពុជា ដែល​ឈ្មួញ​មានអំណាច និង​ឧកញ៉ា​មួយ​ចំនួន បាន​ប្រើ​រូបភាព​សំអាត​បាត​អាង​ជា​លេស ក្នុង​ការ​នាំ​ឈើ​ខុសច្បាប់ ទៅ​វៀតណាម​រាប់​លាន​ម៉ែត្រគូប​ក្នុង​មួយ​ខែៗ ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ប្រព័ន្ធ ប៉ះពាល់​ជម្រក​សត្វព្រៃ​ក្នុង​តំបន់ ការ​ប្រែប្រួល​អាកាសធាតុ និង ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ Ang & Associates Lawyer. របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង តាំងពី​ឆ្នាំ​២០១២។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​បិទទ្វារ​ទឹកជា​ស្ថាពរ​ដើម្បី​បំពេញ​តួប៊ីន​ផលិត​អគ្គិសនី​ជិត ៤​ខែ​ហើយ តែ​អាជីវកម្ម​ឈើ​ខុសច្បាប់​លើ​ខ្នង​ទំនប់ និង​ការ​ដឹកជញ្ជូន​ពី​ក្រៅ​ចូល​ផ្ទៃ​អាង​នៅតែ​កើតមាន​ដដែលៗ ពុំ​មាន​ការទប់ស្កាត់។រាល់ប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយស្តីពីច្បាប់សារពត៌មានរាល់ម៉ោងធើ្វការ៕

c38bb45a-7a36-464d-9929-a40378a4c702