មេឈ្មួញ​ឈើដុះស្លែរធំ​ជាងគេម៉ាខេ​ត្តក្រចេះ ហ៊ត់​ ប៊ុនគីមនិងប្រ​ពន្ធឈ្មោះ​ធាវីនិង​ម្តាយ​ក្មេក​យាយ៤៣​ប្រមូល​ទិញឈើ​ខុសច្បា​​ប់និងដឹកជញ្ជូ​នចេញទៅ​ស្រុកយួន​តាមច្រករបៀង​ដេ១៦ចំណុច​ប៉ោដើមចេ​កច្រក​ចូល៩៩​៩៩

សេចក្ដីរាយការណ៍​ ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្នួល  ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ មន្ត្រី​យោធា​ឈ្មោះ  ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​យោធា​គ ​៣​នៃ​វរ​ការពារ​ព្រំដែន​លេខ​ ២០៤ នៅតែ​បន្ត​ប្រមូល ​ទិញ​ឈើ​ និង​ដឹកជញ្ជូន ​ឈើ​ចេញពី​ចំណុច​ប៉ោ​ដើម​ចេក  កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ចូល ទៅ​ស្រុក​យួន​យ៉ាង​រលូន​។  ​សកម្មភាព​លើក​ឈើ​ ដាក់​រថយន្ត​យី​ឌុបខ្នាតយក្ស ជាច្រើន​គ្រឿង​នៅ​ចំណុច​ប៉ោ​ដើម​ចេក  កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ត្រូវគេ​ដឹងថា​ជា​ឈើ​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែលជា​មេបញ្ជាការ​យោ​ធាគ​៣​។ ក្នុង​ពេលធ្វើ​សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​នោះ មាន​ទាហាន​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​ឈរ​យាមកាម​កន្លែង​លើក​ឈើ​មិន​ឲ្យ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទៅជិត​បានឡើយ​ក្នុងនោះអ្នកកាងបទល្មើសនិងជួយការពារមានដូចជាប៉ូលីសសេដ្ធកិច្ចនិងប៉េអឹម(pm)ផ្ទៃប្រទេសនិងអ្នកកាសែត២នាក់ជាអ្នករត់ការនិងមើលផ្លូវ

មន្ត្រី​យោធា​នៅ​អង្គភាព​គ​៣ ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​យី​ឌុប​ធំៗ​បាន​ធ្វើឡើង​ជារៀងរាលើថ្ងៃ ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​គេ​ដឹងថាជា​របស់​ឈ្មួញ​ជនជាតិ​យួន​ដែល​មក​ទទួល​ទិញ​ឈើ​ពី​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដល់​ទឹកដី​ខ្មែរ​តែម្តង​។ ជារៀងរាល់ថ្ងៃរថយន្ត​យី​ឌុប​ជាច្រើនគ្រឿង​ទៀត​បាន​ចូលមក​ដឹកឈើ​ចេញពី​ទីតាំង​ខាងលើ ហើយ​ឈើ​ទាំងនោះ​ត្រូវគេ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ចេញទៅ​ស្រុក​យួនដោយសេរី​។ មន្ត្រី​យោធា​ក្នុង​អង្គភាព​គ​៣ បានបញ្ជាក់​ថា​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម កំពុង​សម្រុក​ដឹកឈើ​ពី​៧​ទៅ​៨​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ដទៃទៀត កំពុង​ឃុបឃិត​ជួយ​បិទបាំង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែលជា​មេ​បញ្ជា្ក​ការ​យោធា​អង្គភាព​កងអនុសេនាធំ​លេខ​៣(​គ​៣) ដោយ​ក្នុង​មួយ​រថយន្ត​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ចំណាយ​ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ដើម្បី​អាច​ដឹកឈើ​ទៅដល់​គោលដៅ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម អាច​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​តូចតាច​មួយចំនួន​យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ោ​ដើម​ចេក កា​៣ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​យី​ឌុប​ធំៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ថែមទាំង​មាន​មន្ត្រី​យោធា​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ចាំ​ការពារ​ទៀតផង​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​ឈរជើង​ក្នុង​ខេត្តក្រចេះ ក៏​មិន​បង្ក្រាប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នោះដែរ​ទំនងជា​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។បឋម

7602