មេឈ្មួញ​ លីម​ ប៊ុណ្ណា​ ហៅខ្នាមានការដ្ឋានកិ​នថ្មធ្វើឲ្យប៉ះ​ពាល់ដល់កា​ររស់នៅរប​ស់ពលរ​ដ្ឋ​យ៉ាង​ខ្លាំង

ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក ប៊ុន ធឿន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ គួរតែ​ចេញ​បទបញ្ជា​ឲ្យ​ការដ្ឋាន​កិន​ថ្ម​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​តទៅទៀត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា ទំនង​ចាយវាយ​លុយ​អស់យ៉ាង​ច្រើន​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​ដំណើរការ​ការដ្ឋាន​កិន​ថ្ម​ក្នុងភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ឡើងវិញ​ហើយ​ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ដូច្នេះ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ការដ្ឋាន​កិន​ថ្ម​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ការដ្ឋាន​កិន​ថ្ម​របស់​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ការដ្ឋាន​នោះ​ត្រូវ​បិទ​មួយរយៈ​ដោយសារ​បំផ្ទុះ​យក​ថ្ម​ហើយ​ដុំថ្ម​ខ្ទាត​ផ្លោង​ត្រូវ​ក្បាល​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​នាពេល​កន្លងមក ឥឡូវនេះ​ការដ្ឋាន​កិន​ថ្ម​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា កំពុងដំណើរការ​ឡើង​វិញ​យ៉ាង​រលូន​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្បែរ​ការដ្ឋាន​យក​ថ្ម​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ ហើយ​នៅតែមាន​ការភ័យខ្លាច​ដូច​មុន​ដដែល​។

កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ បាន​ឲ្យ​ដឹងថា ការដ្ឋាន​កិន​ថ្ម​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បាន​ផ្អាក​ប្រហែល​កន្លះ​ខែ​ក៏​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ជាធម្មតា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដ្ឋាន​កិន​ថ្ម​នោះ​នៅតែ​ប្រើ​គ្រឿងផ្ទុះ​បំបែក​ថ្ម​បង្ក​ជា​សំឡេង​ខ្ទ័រ​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​រង្គើ​រញ្ជួយ​ដល់ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ការដ្ឋាន​យក​ថ្ម​នោះ​។ នៅវេលា​ម៉ោង​១១​ព្រឹក គឺមាន​ស៊ី​រ៉ែ​ន​រោទ៍​ឡើង​នៅក្នុង​ការដ្ឋាន​បំផ្ទុះ​យក​ថ្ម​ដើម្បី​ជាស​ញ្ញា​ឲ្យ​អ្នកភូមិ​មានការ​ប្រុងប្រយ័ត្ន​រហូត​ដល់​អ្នកភូមិ​លែង​ហ៊ាន​ចេញពីផ្ទះ​តែម្តង ព្រោះ​ខ្លាច​ដុំថ្ម​ខ្ទាត​ត្រូវ​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​។

តាម​ការអះអាង​របស់​អ្នកភូមិ​បាន​ឲ្យ​ដឹងថា នៅពេល​គេ​ប្រើ​គ្រឿងផ្ទុះ​ដើម្បី​បំផ្ទុះ​បំបែក​យក​ថ្ម​បានធ្វើ​ឲ្យ​ជញ្ជាំង​ង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ឡើង​ហើប​ស្ទើរតែ​រលំ ហើយ​អ្នកភូមិ​តែងតែ​ប្រមូល​កូនចៅ​តូចៗ​ឲ្យ​ចូល​ក្នុងផ្ទះ​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះទេ​។បឋម

29855859_438657433221889_683039660_n 29855955_438657383221894_1177440358_n