ប្រជាពលរដ្ឋរស់​នៅក្រុងប៉ោយប៉ែត​ស្នើទៅស្ថាបន័​ប្រឆាំងអំពើពុក​រលួយស៊ើបអង្កេត​ភាព​មិនប្រក្រតី​របស់លោក​ស៊ឹម ​សំអាតនិង​លោកសេម​ មករាមេ​ច្រកទ្វារអន្តរ​ជាតិប៉ោយ​ប៉ែត

ខេត្ត​បន្ទាយមានជ័យ៖   ប្រជាពលរដ្ឋក៏ដូចជា​​មជ្ឈដ្ឋាន​ទៅ​​​  បាន​ធ្វើ​ការរិះគន់​ចំៗ​ទៅលើ   លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម   សំអាត នាយ  ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​  ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​  និង​លោក​ សេម មករា  ​នាយផ្នែក​សេនាធិការ​ នគរ បាល  ​ប៉ុស្តិ៍​អន្តោ ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ  ​ប៉ោយប៉ែត​កំពុងតែ​ឃុបឃិត​  គ្នា​ជា​ប្រពន្ឋ័​ប្រព្រឹត្ត​អំពើពុក  រលួយ​យ៉ាង​ពេញ​បន្ទុ​ក​ផ្គើន ​ទៅ​ នឹង​​អនុសាសន៍​របស់​សម្ដេច​អគ្គម ហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​​បើតាម​ប្រភ​ព​ពី​មន្ត្រី​​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថាលោក​​មិន​ពេញចិត្ត​ទៅ​ហ្នឹង​!ទង្វើ​របស់​លោក ស៊ឹម សំអាត នោះ​ទេ។​សម្រាប់​ពលរដ្ឋ​ខ្មែរ​​ធ្វើកាត​ចូល​ផ្សាររោ​ង​ក្លឿប្រទេស​ថៃ​វិញ ត្រូវបាន​លោក ស៊ឹម សំអាត កំណត់​អោយ​យក​តម្លៃ​២៥០​បាត​(​លុយ​បាត​)​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​។សូម្បី​តែ​រូបថ​ត​មួយ​សន្លឹង​ដ៏​តូច​​ប្រហែល​៣​គុណ​នឹង​៤​សោះ បែរ​ជា​ពួកគេ​យក​តម្លៃ​រហូត​ទៅ​ដល់​៦០០០​រៀល​ហើយ​ប្រសិន​ជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រា​ប់​បែ​រជា​​គេ​យក​លេស​ថា​រូបថត​នោះ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​ហើយ។​ម្យ៉ាងវិញទៀត​អ្នក​ដែល​ធ្វើការ​នៅ​ទីនោះ​ពិសេស​អ្នក​ថតរូប​តែម្តង​និយាយស្តី​ហាក់បីដូចជា​គ្មាន​សីលធម៌​បន្តិច​ទាល់តែសោះ ។​សូម​បញ្ជាក់​ដែរ​ថា​លោក ស៊ឹម សំ​អាត ក៏​នៅ​មាន​ជំនួញ​មួយទៀត​ដោយ​បញ្ជា​អោយ​កូនចៅ​របស់​ខ្លួន​គឺ​លោក​អនុសេនីយ៍ឯក ម៉ៅ ម៉​យ ដាក់​កុងត្រូលជជុះ​នៅ​ពីមុខ​កាស៊ីណូ​ហូ​លីដេ ចំណុច​ក្រោម​ប្រាសាទ​កំពូល​៣​ចាំ​ជម្រិត​ទារលុយ​ពី​កម្មករ​អូស​រទេះ ដែល​ស៊ីឈ្នួល​ដឹក​ទំនិញ​ពី​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នឹងដាក់​ខែ​អោយ​អ្នករត់​ម៉ូតូឌុប​បង់លុយ​ក្នុង​១​ខែ​ម្នាក់ៗ​៣០០​បាត តែ​បើ​ទៅ​ទាក់​ម៉ូយ​ហួស​ដែន​កំណត់ គឺ​គេ​យក​តម្លៃចាប់ពី​៦០០​ទៅ​១០០០​បាត ទើប​អាច​ចូល​ទៅ​ដឹក​ម៉ូយ​នៅ​ចំណុច​ក្បាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​បាន ។​ចំណែក​នៅ​ចំណុច​ចិញ្ចើម​ផ្លូវទ​ល់​មុខ​កាស៊ីណូ​ហូ​លីដេ ឯណោះ​វិញ​បាន​យក​លុយ​ខែ​ពី​អ្នក​ម៉ូតូ​កង់​បី​ចាប់ពី​៣០០​ទៅ​៦០០​បាត​ក្នុង​មួយ​ខែ​និង​បើ​គិត​ជា​ថ្ងៃ​គឺ​មួយ​ថ្ងៃ​២០​បាត​ផងដែរ ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងទេ​នៅ​​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជាប់​រង្វង់​មូល​លោក ស៊ឹម សំអាត កំណត់​អោយ​យក​លុយ​ពី​កម្មករ​ដឹកទំនិញ​ចូល​ទៅ​ទឹកដី​ថៃ​និង​ដាក់​ខែ​ពី​អ្នករត់ម៉ូតូឌុប​បា​ន​បង្ក​ឲ្យមាន​កា​រកកស្ទះ​ជាខ្លាំង​រក​តែ​កន្លែង​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​សឹង​នឹង​បាន​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បាន​យក​លុយ​ខែ​ពី​បងប្អូន​ប្រជាពល​រដ្ឋ​ដែល​លក់​ចំណីអាហារ​នៅតាម​ចិញ្ចើម​ផ្លូវ​សាធា​រណៈដូចជា​៖​រទេះរុញ​;​លក់​បារី​;​ស្រា ;​សំលៀក​បំពាក់ ។​ល​។ នៅ​អម​សងខាង​ផ្លូវ​ដោយ​ចាប់ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​រង្វង់​មូល​រហូត​ដល់​ក្បាល​ស្ពាន​តម្រូវអោយ​បង់​លុយ​ក្នុង​១​ខែ​ចាប់ពី​១៥០0- ២០០០-៥០០០​បាត​រហូតដល់​ជាង​១​ម៉ឺន​បាត​ក្នុង​ម្នាក់ៗ​អាស្រ័យ​លើ​ទំនិញ​តិច​ឬ​ច្រើន​។​មិន​តែ​ប៉ុណ្ណោះ​ទេ លោក ស៊ឹម សំអាត បាន​បង្កើត​ជំនួញ​មួយទៀត​តាមរយៈយក​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ធ្វើ​ជា​កន្លែង​ផ្លាស់ប្តូរ​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ​ពី​ថៃ​មក​កម្ពុជា​ធ្វើឲ្យមាន​ការកកស្ទះ​ជា​ខ្លាំង​ពិសេស​ទឹកត្រី​ដែល​ហូរ​ចេញពី​ត្រី​ក្នុង​រទេះ ខ​ណៈដែល​ឈ្មួញ​កំពុងតែ​ផ្ទេរ​នោះ​ធ្វើឲ្យ​ជះ​ក្លិនឆ្អាប​ធ្វើឲ្យប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​តែ​ចេញ​មក​ប្រទេស​កម្ពុជា​នោះ​ពិសេស​ជាងនេះទៅទៀត​និង​អាច​ប៉ះពាល់​ដល់​អ្នកជំងឺ​ដែល​អញ្ជើញ​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃ ។ ហើយ​រាល់​ចំណូល​ដែល​លោក ស៊ឹម សំអាត បានមក​ពី​អំពើពុករលួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ​យោងតាម​ប្រភព​ច្បាស់​ការ​បានឲ្យដឹងថា​គឺ​មិន​បាន​បង់​ចូល​រដ្ឋ​នោះ​ទេ​។ ប្រជាពលរដ្ឋ​បាន​ដាក់​ជា​សំណួរ​ថា តើ​លុយ​មហាសាល​ខាងលើ​យក​ទៅ​ណា​?​។​​គួរ​បញ្ជាក់ដែរថា ដោយសារតែ​មាន​មន្ត្រី​ខិលខូច​ពិសេស​លោក ស៊ឹម សំអាត នេះ​តែម្តង​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ឋប្រព្រឹត្ត​អំពើពុករលួយ​បែប​នេះ​បាន​ជា​សន្លឹកឆ្នោតគណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ចំនួន​២​សងា្កត់​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​បាត់បង់​នោះ ។​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត​ដែល​ជា​ម្ចាស់​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​សូម​អំពាវនាវ​សុំ​អោយ​រាជរដ្ឋាភិបាល​ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍​ក៏ដូចជា​ស្ថាបន័​ប្រឆាំង​អំពើពុករលួយ​មេត្តា​ធ្វើ​ការស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​គឺ​លោក ស៊ឹម សំអាត តែ​ម្ដង​។បើ​ពុំ​ដូច្នោះ​ទេ​នឹង​បន្ត​បាត់បង់​នូវ​សន្លឹកឆ្នោត​បន្ត​ទៀត​ជាក់​ជាមិនខាន ។​អង្គភាព​យើងមិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​​លោក ស៊ឹម សំអាតនិងលោក ស៊ឹម មករា បានទេ។បឋម

samart2