លោក​ ម៉ក់ ពេជ្ជរិទ្ធអគ្គនាយក​នៃអគ្គនាយកដ្ឋានកាំ​កុងត្រូលក្រសួង​ពាណិជ្ជកម្ម​គួរ​ពិនិត្យមើល​ភាពអសកម្មនិ​ងអំពើពុករ​លួយរបស់​លោក សាន​ វិជ្ជាសា​រ៉ាវុធប្រធាន​សាខាកាំកុងត្រូល​ខេត្តបន្ទាយ​មាន​ជ័យ

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា  ការដែល​លោក សាន  វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រី ក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​គុ ណភាព​ទំនិញ​នៅតាម​ទីផ្សារ  ហើយ​រឹបអូស​ចំណីអាហារ ​ខូចគុណភាព ​និង​មាន​លាយ​ សារ​ធាតុគីមី​យកទៅ​កម្ទេចចោល  គឺ​គ្រាន់តែ​ជា​ល្បិច​របស់លោក  សាន វិជ្ជា​សា​រ៉ាវុធ ក្នុងការ​បិទ បាំង​អំពើ ពុក រលួយ ​របស់ខ្លួន​ប៉ុណ្ណោះ​។ មជ្ឈដ្ឋាន​នានា ​បាន​លើកឡើងថា ប្រសិនបើ​មន្ត្រី​កាំកុង ត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយ ប៉ែត និង​ច្រកព្រំដែន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ  ចាត់វិធានការ​ត្រួតពិនិត្យ​គុណភាព​ ទំនិញ​ប្រភេទ​ចំណី អាហា រ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​នៃ​ខេត្តបន្ទាយមានជ័យ បានឡើយ​។ ជាងនេះទៅទៀត​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកព្រំដែន​នានា​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​នោះទេ​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ខ្លះ​ផង​ព្រោះ​លោក សាន វិជ្ជា​សា​រ៉ាវុធ កំពុង​ប្រើ​វិធី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន

មួយរយៈ​កន្លងទៅនេះ​ក្រុមអាជីវករ​លក់ដូរ​ទំនិញ គ្រឿងឧបភោគ​បរិភោគ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ទៅលើ​សកម្ម​ភាពមិនប្រក្រតី​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការខាតបង់​ជា​បន្តបន្ទាប់​។ ក្រុមអាជីវករ​បានលើកឡើង​ថា នៅពេល​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ឬ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកព្រំដែន​ផ្សេងៗ​ទៀត​គឺ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​ទាល់តែសោះ​។ ប៉ុន្តែ​នៅពេល​អាជីវករ​ទិញ​ទំនិញ​ទាំងនោះ​ពី​ឈ្មួញ​យកមក​លក់​បន្ត​នៅតាម​ផ្សារ​ក៏ត្រូវ​លោក សាន វិជ្ជា​សា​រ៉ាវុធ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​ដកហូត​យកទៅ​កម្ទេចចោល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​រហូត​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល និង​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​សារធាតុ​គីមី​បានឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​ឈ្មួញ​ធំៗ​ទាំងនោះ​នាំ​ទំនិញ​ខូចគុណភាព​ហួស​កាលកំណត់​ប្រើប្រាស់​និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​កន្លងមក​ឈ្មួញ​មួយចំនួន​ធ្លាប់​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាម​ការកំណត់​ទើប​អាច​នាំចូល​ទំនិញ​ខូចគុណភាព ឬ​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន ហើយ​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​ផងដែរ​។បឋម

31870625_450500952037537_4668670755452485632_n