លោក​ ង៉ែត ព្រឿង​​មេបញ្ជាការតំបន់អ​ភិវឌ្ឍន៍ភ្នំឆ័ត្រឲ្យព​លករខ្មែរឆ្លង​ដែនខុសច្បាប់​ចូលទឹក​ដីសៀមនិង​ឃុបឃិតឲ្យ​ឈ្មួញ​នាំចូលទំ​និញគេចព​ន្ធនិ​ងទំនិញខុសច្បាប់ពីទឹកដី​សៀមចូ​លទឹកដីខ្មែរ​យ៉ាងពេញ​បន្ទុក​

មន្ត្រី​យោធា​មួយចំនួន​នៅក្នុង​ អង្គភាព​តំបន់​អភិវឌ្ឍន៍​យោធា​យោធា ​ភូមិភាគ​៥ បាន​ឲ្យ​ដឹងថា​ លោក ង៉ែត  ព្រឿង កំ ពុង ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ ដូចជា ការបើក​ច្រករបៀង​ដើម​ចែង  ឲ្យ​ដំណើរការ​យ៉ាង​រលូន​ហើយ​អាច​ ប្រមូល​លុយ​បាន​ យ៉ាងច្រើន​តាមរយៈ​ ការឃុបឃិត​ឲ្យ​មេខ្យល់​ដឹកជញ្ជូន​ ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម ​តាម​ច្រក​នេះ​។ លើស​ នេះ​ទៅទៀត​ឈ្មួញ​មួយ ចំនួន​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ​ទំនិញគេចពន្ធ និង​ទំនិញ​ខុស ច្បាប់​ពី​ទឹកដី​ សៀម  ចូល​តាម​ច្រករបៀង​ដើម​ ចែង​ឬ​ច្រករបៀង​ក្រោម​ភ្នំ យ៉ាង​ ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី​ ជំនាញ​ឬ​សមត្ថ កិច្ច​ពាក់ព័ន្ធ​ ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្មាន ​ថ្ងៃ​កន្លងទៅនេះ​មាន​រថយន្ត ​របស់​មេ ខ្យល់​ ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ពលករ​ខ្មែរ​ចូល​ទឹកដី​សៀម​តាម​ច្រករបៀង​ដើម​ចែង ហើយ​មន្ត្រីក្រោមឱវាទរ​ប​ស់លោក ង៉ែត ព្រឿង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកមក​បែងចែក​ជាមួយ​លោក ង៉ែត ព្រឿង និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ក្នុង​យោធភូមិភាគ​៥ មួយចំនួនទៀត​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើនេះ​ជាបន្ទាន់ ព្រោះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នាំគ្នា​ដេកលក់​អស់​ទៅហើយ

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានលើកឡើង​ថា​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​ចាត់​វិធាន​ការបិទច្រក​របៀង​តាម​ព្រំដែន​ខ្មែរ​-​សៀម ទាំងអស់​ដើម្បី​ឲ្យ​ស្របតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នោះទេ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ​ច្រករបៀង​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ង៉ែត ព្រឿង មេបញ្ជាការ​តំបន់​អភិវឌ្ឍន៍​ភ្នំ​ឆ័​ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត នៅតែ​បើកផ្លូវ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​និង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ បើតាម​ប្រភពពី​មន្ត្រី​យោធា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​ស័ក្ដិ​៥ ង៉ែត ព្រឿង បាន​ឲ្យ​ដឹងថា​ការដែល​លោក ង៉ែត ព្រឿង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ច្រករបៀង​ក្ដិ​ប​ថ្ម​ឬ​ហៅថា​ច្រក​លើ​ភ្នំ ត្រូវបាន​មន្ត្រី​យោធា​ឈរជើង​ក្នុង​ទីតាំង​នេះ​ផ្អាក​មិន​ឲ្យ​មាន​សកម្មភាព​បទល្មើស​ឆ្លងដែន​តទៅទៀត​ទេ គឺ​ពួកគេ​បាន​បង្វែរ​ឲ្យ​មេខ្យល់​ដឹក​ពលករ​ខ្មែរ​ចូលទៅ​ទឹកដី​សៀម​តាម​ច្រករបៀង​ដើម​ចែង​ឬ​ហៅថា​ច្រក​ក្រោម​ភ្នំ​។ ច្រក​ក្រោម​ភ្នំ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក វី ដែលជា​មនុស្ស​ជំនិត​របស់លោក ង៉ែត ព្រឿង ត្រូវបាន​គេ​ដឹងថា​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ង៉ែត ព្រឿង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ច្រករបៀង​ដើម​ចែង​ឬ​ច្រក​ក្រោម​ភ្នំ គឺ​ស្ថិតនៅ​ខាងស្ដាំ​ដៃ​នៃ​ទីបញ្ជាការ​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​៥ ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ហើយ​បើ​ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​៥៨ ឆ្ពោះទៅកាន់​ទីតាំង​ច្រករបៀង​ដើម​ចែង​នោះ គឺមាន​ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ​។បឋម

32203046_453581625062803_279840221963485184_n