ករណី​ឧកញ៉ា លី​ ហួរ រំលោភយ​កដីធ្លីប្រជាពលរដ្ឋ​ក្នុងស្រុកត្រពាំង​ប្រាសា​ទ

កាលពី​ថ្ងៃទី​២៣ ខែមីនា កន្លងទៅ​ថ្មីៗ ​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ  រំលោភ​យក​ដីធ្លី ​បាន​បញ្ជា ក់ ថា​ឧកញ៉ា លី ហួរ កំពុង​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ការរស់នៅ​របស់​ពួក គាត់​យ៉ាង​ពេញបន្ទុក ហើយ​ម ន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​មិន​ជួយ​ដោះស្រាយ​ពួកគាត់​ឡើយ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ​ឧកញ៉ា លី ហួរ បានធ្វើ ​សកម្មភាព​ភ្ជួរ​រាស់​លើដី​ស្រែច ម្ការ​របស់​ពួកគាត់​ស្ទើរ​អស់​ ទៅហើយ​ដោយបាន​ប្រើប្រាស់​កម្លាំង​អាវុធ ហត្ថ​ស្រុក​ត្រពាំង​ប្រាសា ទ ឲ្យ​រារាំង​ទប់ ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ដី​ចូលទៅ​បង្កបង្កើនផល​លើដី​របស់ខ្លួន​ទៀតផង​។ កម្លាំង​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ដែល​ការពារ​ផលប្រយោជន៍​ឧកញ៉ា លី ហួរ បាន​គំរាមកំហែង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ខ្នោះ​ប្រសិនបើ​ពលរដ្ឋ​ហ៊ាន​ចូលទៅ​បង្កបង្កើនផល​លើដី​ពួកគាត់​។

ករណី​ឧកញ៉ា លី ហួរ ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ទំហំ​១២០​ហិកតា​ក្នុងភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ក្លា​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ ក៏បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​ព្រោះ​ពួកគាត់​ត្រូវ​បាត់បង់​ដីស្រែ​ចម្ការ​យ៉ាង​អយុត្តិធម៌​។ តាម​ការអះអាង​របស់​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ឧកញ៉ា លី ហួរ មិន​ត្រឹមតែ​ឆក់​ប្លន់​ដីធ្លី​ពួកគាត់​យ៉ាង​កំរោល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ប្រើប្រាស់​កម្លាំង​អាវុធហត្ថ​មករា​រាំង​មិន​ឲ្យ​ពួកគាត់​ចូលទៅ​ធ្វើស្រែ​ចម្ការលើ​ដីធ្លី​ដែល​ពួកគាត់​ធ្លាប់​ប្រកប​របរ​កសិកម្ម​ជា​យូរ​មកហើយ​នោះទេ​។

តាម​ការអះអាង​របស់​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ឧកញ៉ា លី ហួរ ឆក់​ប្លន់​ដីធ្លី​ទំហំ​១២០​ហិកតា​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​ធ្លាប់បាន​សុំ​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ស្រុក​អន្លង់វែង និង​អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ ជួយ​ដោះស្រាយ​ផងដែរ​។ នៅពេលដែល​ពួកគាត់​សុំ​អន្តរាគមន៍​គឺ​ខាង​មន្ត្រី​អាជ្ញាធរ បានត្រឹមតែ​ធ្វើការ​សន្យា​ចំពោះមុខ​ពួកគាត់​ថា​នឹង​ជួយ​ដោះស្រាយ ប៉ុន្តែ​ជាក់ស្ដែង​មន្ត្រី​អាជ្ញាធរ​មិនទាន់​ជួយ​ដោះស្រាយ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ លី ហួរ ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពី​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​កំរោល​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​ដើម្បី​ពួកគាត់​មាន​ដីស្រែ​ចម្ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​តទៅទៀត​។បឋម

33574468_459017311185901_31766308265656320_n