លោក​ នេត​ សាវឿនអគ្គស្នងការនគ​របាលជាតិមិនគួរ​មើលរំលងភាពអ​សកម្មនិងអំ​ពើពុក​រលួយរ​បស់លោក​ ឡោ​ សុខា​ស្នងការខេត្ត

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ ទ្វេភាគី​ណាំ​លៀ​ឬ​ច្រក​ប៉ុស្ដិ៍​៧  បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ ស្រុក​យួន​ តាម​ច្រក​ប៉ុស្ដិ៍​៧ គឺមាន​មន្ត្រី​យោធា ​ស្រុក​ពេ​ជ្រា​ដា ឈ្មោះ ឆុង និង​ឈ្មោះ  អាត ផងដែរ​។ ក្រៅពីនេះ​ ឈ្មួញ​ខ្លះ​ជាម​ន្ត្រី​បរិស្ថាន  និង​មន្ត្រីនគរ បាល ព្រោះ​ពួកគេ​មានការ​ឃុបឃិត​បើ កដៃ​ពី​សំណាក់​លោក ផូ  សំអន ប្រធាន​ស្នាក់ការ​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ និង​លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ ដែល​ល្បីល្បាញ​ខាង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ក្នុងខណៈដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​រាលដាល​បែរជា​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ចេញមុខ​មក​អះអាង​ទាំង​បិទ​ភ្នែក​ថា សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ​ត្រូវបាន​បិទ​អស់​គ្រប់​ច្រក​ហើយ​។

​ការអះអាង​របស់លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​គឺជា​វិធី​បិទបាំង​ការពិត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ព្រោះ​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ ម៉ាប់ ហៅ​ក្របី ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រីនគរបាល​ពាក់​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​គគ្រឹកគគ្រេង​។

បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​យ៉ាងហោចណាស់​មាន​រថ​យន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​ពី​៤០​ទៅ​៥០​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​ឬ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​រលូន​។ លោក ផូ សំអន ប្រធាន​ស្នាក់ការ​ច្រក​ទ្វេភាគី​ណាំ​លៀ និង​លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​រាលដាល​។

ទន្ទឹមនឹងនេះ​ឈ្មួញ​ជា​មន្ត្រី​យោធា​ស្រុក​ពេ​ជ្រា​ដា ឈ្មោះ ឆុង និង​ឈ្មោះ អាត ក៏​កំពុង​បង្កើត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ​ដោយ​ពួកគេ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​។ ដូច្នេះ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មិនអាច​បិទបាំង​ការពិត​បានទេ ហើយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ឡោ សុខា នោះឡើយ​។ ដោយសារ​ថា​ក្រោយពេល​លោក ឡោ សុខា ទៅកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជំនួស​លោក អ៊ុក សំណាង រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត ហើយ​លោក ឡោ សុខា មាន​ជំនាញ​ខាង​បិទបាំង​ការពិតបឋម

34338180_463061964114769_5757223147107516416_n-1