លោក​ ជា តារា​ មេនគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្តរតន​គិរីប្រមូលលុយ​ពីក្រុមឈ្មួ​ញទាំងតូច​ទាំងធំដឹក​ជញ្ជូន​ឈើខុ​សច្បាប់ទៅ​លក់ស្រុកយួន​ទាំងយប់​ទាំង​ថ្ងៃ

សេចក្ដីរាយការណ៍​ពី​ឈ្មួញ​មួយ ចំនួន​ដែល​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង  ចូល​ខេត្តរតនគិរី ឆ្លងកាត់​ផ្លូវជាតិ ​លេខ​៧៨ ចេញទៅ​ ស្រុក​យួន ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ  បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ ​តាម​ការកំណត់​របស់លោក  ឈាង សុភ័ក្ត្រ ដែលជា​មនុស្ស​ជំ និត​របស់លោក ជា  តារា ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។ ប្រសិនបើ​មាន​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​មិន​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ក្រោម​ការគ្រប់គ្រង​រប​ស់លោក ជា តារា គឺ​ចៀស​មិន​ផុតពី​ការបង្ក្រាប​ឡើយ ហើយ​ត្រូវគេ​ថត​រូបភាព​ផ្សព្វផ្សាយ​យក​ស្នាដៃ​យ៉ាង​ក្រអឺតក្រទម​ទៀតផង​។ ទន្ទឹមនឹងនេះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ត្រូវ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាពិសេស​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កាន់តែ​ច្រើនជាង​មុន​ទៅទៀត​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា តារា ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី គឺជា​អ្នកមាន​តួនាទី​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ជាពិសេស​គឺ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក ជា តារា និង​មន្ត្រីក្រោមឱវាទ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ជា តារា និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក វ៉ាន សង្វាត ស្នងការរង​នគរបាល​ខេត្តរតនគិរី ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​ពី​សំណាក់​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ផងដែរ​?។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជា តារា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​ជាច្រើន​នាក់​ដូចជា ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ និង​ឈ្មួញ​ឈ្មោះ ចែ​រ៉ា​ឈ្មួញ​ឈ្មោះ ទូច​ឈ្មួញ​ឈ្មោះ ច​ន្ធី​ឈ្មួញ​ឈ្មោះ ស្រេង​ឈ្មួញ​ឈ្មោះ ស្រី​លក្ខណ៍ ព្រមទាំង​ឈ្មួញ​យួន​មួយចំនួន​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ហាវ ក៏​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ផងដែរ​ព្រោះ​លោក ជា តារា និង​បក្ខពួក​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ អាចនិយាយបាន​ថា​លោក ជា តារា និង​បរិវារ​បានចាត់ទុក​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។បឋម

36515543_484596481961317_5732992900128571392_n-Copy 36515543_484596481961317_5732992900128571392_n