លោក​ យូ ហេងប្រធាន​សាខាគយខេត្តឧ​ត្ដរមានជ័យមា​នជំនាញខាងប្រ​មូលលុយតា​មរបៀបពុករ​លួយមិនញ​ញើតអ​ង្គភាពប្រ​ឆាំងអំពើពុករ​លួយ

ប្រភពពី​មន្ត្រី​នៅ​ច្រក​ជប់​គគីរ  និង​ច្រក​អូរ​ស្មាច់ ក៏ដូចជា​ច្រក​ជាំ​ស្រងាំ  បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​ នាំចូល​តាម​ច្រក​ទាំង​៣ ​នេះ​បង់ ពន្ធ​ជូន​រដ្ឋ​ត្រឹម​៣៥​ទៅ​៤០​ ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការ ឃុបឃិត​បែង​ចែក​ផលប្រយោជន៍​ជា មួយ​មន្ត្រី​គយ​ពុករលួយ​ ក្រោម​ការគ្រប់ គ្រង​របស់លោក យូ ហេង  យ៉ាង​សុខ​ស្រួល​។ ទន្ទឹមនឹងនេះ​ មន្ត្រី​គយ​នៅ​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គ គីរ និង​ច្រក​ជាំ​ស្រងាំ បែរជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្របច្បាប់​យ៉ាង​គឃ្លើន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។ ជាងនេះទៅទៀត​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នោះទេ គឺ​ពួកគេ​គាបសង្កត់​បានតែ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​និង​ច្រកព្រំដែន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែច្រើន ហើយ​យកឈ្មោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅ​បិទបាំង​សកម្មភាព​នៃ​អំពើពុករលួយ​របស់​ពួកគេ

កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជាំ​ស្រងាំ និង​ច្រក​ជប់​គគីរ​។ តាម​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល គឺមាន​ការ​ឃុ​ប​ឃិ​ប​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ទេនោះ​គឺ​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា ប្រធានការិយាល័យ​គយ​នៅ​ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រងាំ ក៏ត្រូវ​លោក យូ ហេង បើកដៃ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ផងដែរ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​តាម​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រងាំ ហើយ​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។ រហូតមកដល់​ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ កំពុង​បណ្ដោយ​ឲ្យ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។បឋម

36737285_486414675112831_6712234405550620672_n