មន្ត្រីធំ​​ៗខេត្តរតន​គិរីជាអ្នកឃុប​ឃិតឲ្យក្រុមឈ្មួ​ញដឹកជញ្ជូ​នឈើខុស​ច្បាប់ចេញ​ទៅ​លក់​ស្រុកយួ​នតាមច្រក​អន្តរជា​តិអូរយ៉ា​ដាវដោ​យ​សេរី

ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​ កសិកម្ម​ខេត្តរតនគិរីមួយចំនួន​ បាន​ឲ្យ​ដឹងថាទាល់តែ​មានការ​ឃុបឃិត ​បើកដៃ​ពី​សំណាក់​ លោក ថង សាវុន អភិបាលខេត្ត​ រតនគិរី ក៏ដូចជា​លោក  កែប កត់ នាយ​ខណ្ឌ​រ ដ្ឋបាល​ព្រៃ ឈើ​ខេត្តរតនគិរី  និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ ទើប​ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន ​ឈើ​ចេញទៅ​ ស្រុក​យួន​យ៉ាង​រលូន​។  ជាក់ស្ដែង​នៅពេលដែល​ឈ្មួញ​ ទាំងនោះ​ដឹកជញ្ជូន​ឈើ​តាម​ក្បួន​ រថយន្ត​សាំ​យ៉ុង​និង​ក្បួន​រថយន្ត​ធំៗ​ទាំង​ខ្សែៗ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ជាការ​ពិត​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន កំពុង​កើតឡើង​យ៉ាង​រាលដាល​។ សូម្បីតែ​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏​កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ ព្រោះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​។

សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​ដូចជាឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ឈ្មួញ​ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត និង​ឈ្មួញ​ច្រើន​នាក់​ទៀត​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ បើទោះបីជា​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ក៏ដោយ ក៏​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះឡើយ​។ ហេតុ​នោះ​ហើយ​ទើប​មាន​ប្រភព​ខ្លះ​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​ច្រើន​នាក់​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។

កន្លងមក​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​។ ក្នុងនោះ​ឈ្មួញ​ខ្លះ​បាន​យក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ធ្វើជា​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ ចំណែក​ឈ្មួញ​ខ្លះទៀត​ដូចជានិង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ត្រូវបាន​គេ​ដឹងថា​យក​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរីនិងឈ្មោះទូចប្រពន្ធណាតអភិបាលរងខេត្តម្នាក់មិនទាន់បញ្ចេញឈ្មោះធ្វើជា​ខ្នងបង្អែក​ទើប​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​។បឋម

download-4 IMG-20180105-WA0008