លោក​ ឱម ​យ៉ិនទៀងប្រធាន​អង្គភាពប្រឆាំងអំពើពុ​ករលួយគួរបើក​ការស៊ើបអង្កេ​ត​រឿងអាស្រូ​វពុក​​រលួយ លោក ​ច័ន្ទ សុខុ​មចិត្តា​ប្រធាន​មន្ទីរការងារខេ​ត្តសៀម​រាប

ប្រភពពី​មន្ត្រីរាជការ​នៅ ក្នុង​មន្ទីរ​ការងារ​ខេត្តសៀមរាប  បាន​ឲ្យ​ដឹងថា នៅក្នុង​មន្ទីរ​ខេត្ត សៀមរាប បច្ចុប្បន្ន ​មាន​មន្ត្រី​សរុប​ប្រមាណ​១៧០​ នាក់ កំពុង​បម្រើ​ការងារ​ហើយ​ មានតែ​បក្ខពួក​របស់ លោក ច័ន្ទ សុខុម​ចិ​ត្តា ប៉ុណ្ណោះ​ដែលមាន​តួនាទី​សំខាន់ៗ​ពាក់ព័ន្ធ​លុយកាក់​។ ទន្ទឹមនឹងនេះ​ប្រសិនបើ​មន្ត្រី​ណា​ហ៊ាន​លាតត្រដាង​អំពើពុករលួយ​បក្ខពួកនិយម​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា គឺ​លោក​ប្រធាន​នឹង​រក​វិធីដក​មន្ត្រី​ទាំងនោះ​ចេញពី​តំណែង​យ៉ាង​កំរោល​ជាមិនខាន​ដើម្បី​កុំ​ឲ្យ​ទើសមុខទើសមាត់​របស់​ខ្លួន​តទៅទៀត​។ ទង្វើ​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​អាក្រក់​ឡើងៗ​ហើយ​ចាបតាំងពី​ឆ្នាំ​២០០៩ រហូតមកដល់​ពេលនេះ​គឺ​លោក ច័ន្ទ សុខុម​ចិ​ត្តា ពង្រឹង​បណ្ដាញ​ពុករលួយ​ក្នុង​មន្ទីរ​បាន​រឹងមាំ​ដល់​កម្រិត​កំពូល​តែម្តង​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ច័ន្ទ សុខុម​ចិ​ត្តា បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោក​ប្រធាន​មន្ទីរ​តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាៈជីវៈ មក​បិទបាំង​អំពើពុករលួយ

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប កាន់តែ​បាន​មាន​សិទ្ធិអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។

​មន្ត្រី​ក្នុង​មន្ទីរ​ការងារ​ខេត្តសៀមរាប ដែល​ស្និទ្ធ​នឹង​លោក ច័ន្ទ សុខុម​ចិ​ត្តា បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​ពេលដែល​លោក ច័ន្ទ សុខុម​ចិ​ត្តា ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប ក្នុងអំឡុង​ឆ្នាំ​២០០៩ រហូតមកដល់​ពេលនេះ​គឺ​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ដូច្នេះហើយ​ទើប​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ក្នុងនោះ​រាល់​គម្រោង​ចំណាយ​គ្រប់ជំពូក​សម្រាប់​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប ពោរពេញ​ទៅដោយ​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​អស់យ៉ាង​ច្រើន​ក្នុង​មួយឆ្នាំៗ​។(មានត)

40790539_1065158013666428_2669369582313013248_n