និ​ស្សិត​ពេទ្យ​អាមេរិក​ លក់​ដេញ​ថ្លៃព្រ​ហ្មចារី​ តម្លៃ​៥៥​ម៉ឺន​ដុល្លារ ​ជាលើក​ទី​២

អូស្ត្រាលី៖ បើយោងតាមប្រភពព័ត៌មាន បរទេសបានចុះផ្សាយ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៤ ថា រយៈពេលជាង មួយសប្តាហ៍ទៅកន្លង និស្សិតផ្នែកវេជ្ជសាស្រ្ត អាយុ២៧ឆ្នាំ របស់អាមេរិក នាង Elizabeth Rain បានកំណត់តម្លៃការ លក់ព្រហ្មចារី របស់នាងជាមួយ នឹងការដេញថ្លៃខ្ពស់បំផុត នាពេលបច្ចុប្បន្ន គឺតម្លៃ បំផុត៥៥ម៉ឺនដុល្លារអាម៉េរិក ដែលជាការដាក់ដេញថ្លៃ ជាលើកទី២ ។

ខណៈពេលដែលមនុស្សជាច្រើន បានរិះគន់ពីការ បិទបាំងមុខរបស់នាង ពេលនេះនាងបាន សម្រេចចិត្តដើម្បី បង្ហាញ ពីមុខរបស់នាងហើយ ទោះបីជានាង នៅតែត្រូវបាន ប្រើប្រាស់ឈ្មោះក្លែងក្លាយ ក៏ដោយ ។ ពិធីដេញ ថ្លៃលក់ព្រហ្មចារី របស់នាង Elizabeth Rain ធ្វើឡើងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយមានការចូលរួម ពីភ្ញៀងជាច្រើននាក់ ។

ស្រី Elizabeth Rain បាននិយាយប្រាប់ថា នាងពេញចិត្ត នឹងការពិភាក្សា ដេញថ្លៃរបស់នាង ហើយនាងនិយាយបន្តថា មូលហេតុ ដែលនាងមិនអាច ដេញថ្លៃលក់ព្រហ្មចារី របស់នាងសហរដ្ឋអាមេរិក ដោយសារតែអាមេរិក ពុំមានច្បាប់ ណាមួយអនុញ្ញាត ឲ្យដេញថ្លៃលក់ព្រហ្មចារីបែបនេះ ។

មូលហេតុដែលនាង Elizabeth Rain ជ្រើសរើសយកការ បង្ហាញមុខជាសាធារណៈ ដោយសារតែនាង មិនចូលចិត្ត ភាពអនាមិ ។ នាងបានថើបអ្នក ដេញថ្លៃបានឈ្នះ ហើយជឿថានាងមានស្នេហា ជាមួយបុរសម្នាក់ ដែលបាន ចំណាយច្រើនបំផុត សម្រាប់ក្រេបទឹកឃ្មុំជាមួយ៕

elezabeth_01