លោក​ សាន្ត ប៊ុន​ថាន​មេបញ្ជាកា​រកងរាជអាវុធ​ហត្ថខេត្តក្រ​ចេះអសមត្តភា​ពបង្រ្កាប​បទល្មើស​ព្រៃឈើ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ ដាក់ចេញ​នូវ​បទបញ្ជា​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ដាក់ពង្រាយ​កម្លាំង​រួចរាល់ គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់​យប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល រាល់​សិប​រថយន្ត​និង​រាប់សិប​រ៉ឺម៉ក ហើយ​មិនទាន់​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ប្រក​ដោយ​ប្រសិទ្ធភាព​នោះទេ​។ ផ្ទុយទៅវិញ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ប្រចាំ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយចំនួន​បាន​ឆ្លៀតឱកាស​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ទាំង​ខ្មែរ ទាំង​យួន បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវជាតិ​លេខ​៧ ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ និង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រភពពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រ៉ឺម៉ក តាម​រថយន្ត​សាំ​យ៉ុង និង​តាម​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​អាវុធហត្ថ​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៧ ជាច្រើន​កន្លែង​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​ទៀត​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ មិន​ចាត់វិធានការបង្ក្រាបក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​អាវុធហត្ថ​តាម​ស្នាក់ការ​ជាច្រើន​កន្លែង​ដូចជា ស្នាក់ការ​៧០៩ ជាដើម​ត្រូវបាន​គេ​ដឹងថា កំពុង​ធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។បឋម

59321390_360758431219563_6847115950810988544_n 293