លោក​ អូន ​ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រីក្រសួងសេ​ដ្ឋកិច្ចនិង​ហិរញ្ញវត្ថុមិនគួរ​បណ្ដែតបណ្ដោ​​​​​​​​​​​​​​​​យឲលោ​ក ហ៊ុយ សុជាតិ​មេគយខេ​ត្តមណ្ឌល​គិរីនិងប​ក្ខពួកប្រព្រឹត្តអំ​ពើពុករលួយ

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ហ៊ុយ សុជាតិ កំពុង​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មក​អនុវត្តន៍​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​លោក ហ៊ុយ សុជាតិ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​បណ្ដោយ​ឲ្យ​លោក ហ៊ុយ សុជាតិ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តែម្តង​។

​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​អាច​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ច្រក​នេះ​ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហ៊ុយ សុជាតិ ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ គឺ​បង់ពន្ធ​ប្រមាណ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី និង​មន្ត្រី​គយ​ច្រក​ដាក់​ដាំ យ៉ាង​សុខ​ស្រួល​។ លើស​នេះ​ទៅទៀត​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ស្រុក​ពេ​ជ្រា​ដា និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ក៏​ឈ្មួញ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ដែរ ព្រោះ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​គយ​ពុករលួយ​ក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី​។

បើតាម​ការ​បង្ហើប​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ប្រេងសាំង​គេចពន្ធ​និង​ទំនិញគេចពន្ធ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី​។ ក្រុម​ឈ្មួញ​ទាំងនោះ​សុទ្ធតែ​សុំ​ការយោគយល់​ពី​សំណាក់​លោក ហ៊ុយ សុជាតិ ដើម្បី​ឲ្យ​មុខរបរ​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តមណ្ឌលគិរី ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ ទៀតផង​។ មន្ត្រី​គយ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​កត់សម្គាល់ថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ​គឺ​លោក ហ៊ុយ សុជាតិ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់ហោប៉ៅតែប៉ុណ្ណោះ។បឋម

6313 d-oil-dtc2-500x375