កាស៊ី​ណូអន្លង់ជ្រៃ​បើកលេ​ងប​ញ្ជល់មាន់​អាប៉ោងនិ​ងយូរគី​ឲពល​រដ្ឋខ្មែ​រឲ្យ​ចូលលេ​​ងម៉ា​សេ​រី

ថ្មីៗនេះកាស៊ីណូអន្លង់ជ្រៃ​ បានដំណើរការបើកលេងល្បែងស៊ីសង ខ្នាតធំរួមមានបញ្ជល់មាន់  អាប៉ោង និងយូរគីដោយសេរី ។ ទីតាំងនេះ ស្ថិតនៅចំណុចខាងក្រោយផ្ទះសំណាក់ភូមិយើង  ស្ថិតក្នុងភូមិអន្លង់់ជ្រៃ ឃុំកក់ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ។

អ្នកចូលលេង ភាគច្រើនជាពលរដ្ឋខ្មែរ មកពីក្នុងភូមិ -ស្រុក-ខេត្ត និងបណ្តា  ខេត្ត-រាជធានី សម្រុកចូលលេង ដូចទឹក កំពុង បាក់ទំនប់ ចាប់ផ្តើមពីការភ្នាល់គ្នាដាក់ លុយធំៗចាប់ពីរាប់លានរៀលបើ ដុល្លារវិញចាប់ពីថ្នាក់ពាន់រហូតមឺ នសែនដុល្លារ ក៍មានដែរ  ។ ការកត់សម្គាល់ឃើញទៀតថា  គ្មានការត្រួតពិនិត្យត្រឹមត្រូវតាម ច្បាប់អនុញ្ញាតទេ ពោលគឺទាំ ងស មត្ថកិ ច្ចមូលដ្ឋានទាំងអាជ្ញាធរខេត្ត  ។ បច្ចុប្បន្នទីតាំងនេះកំពុងដំណើ រការយ៉ាងរលូនជាទីបំផុត និងកំពុងពង្វក់អ្នកចូល លេងឲ្យប្រព្រឹត្តផ្ទុ យភូមិ-ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។

ប្រជាពលរដ្ឋរស់ភូមិអន្លង់់ជ្រៃ បានឲ្យដឹងថាតាមទម្លាប់រៀងរាល់ថ្ងៃពុ ធ និងថ្ងៃសៅរ៍ អ្នកយកមាន់មកបញ្ជល់ភា គច្រើន លើ សលុប គឺជាពលរដ្ឋខ្មែរ ខ្លះជិះម៉ូតូ  និងខ្លះជិះរថយន្ត បានធ្វើដំណើរ មកកាន់ទីតាំងខាងលើនេះ ដើម្បលេ ងល្បែង ចាក់ភ្នាល់  ដាក់លុយ រហូតគេបានដឹងថា ភ្នាល់រាប់រយ រាប់ពាន់ និងរាប់ម៉ឺនដុល្លារឯណោះ ។

ពួកគាត់បន្តថាទីតាំងនេះ លាក់ភ្នែកមហាជនមិនបានទេ ដោយសារតែ ទម្លាប់អ្នកលេងចាំបាច់ ត្រូវតែបញ្ចេញ សំឡេងហ៊ោកញ្ជ្រៀវ  លាន់ឮទ្រហឹងអឺងកង ប៉ុន្តែសន្តិសុខ ល្អណាស់ ព្រោះតែ ទីតាំងមួយនេះហ៊ុំព័ទ្ធដោយរ នាំងការពា រយ៉ាងមាំ តាមរយៈអ្នកមានលុយ មានអំណាច អ្នកធំ ឈរនៅពីក្រោយខ្នង ហើយមិនប៉ាច់ឆ្ងល់ថា ម៉េចបានជាសមត្ថកិច្ចន គរបាលប៉ុស្តិ៍  អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំ  ព្រោះតែជាឆ្នាំងបាយ ។

ឲ្យប្រជាពលរដ្ឋរំពឹងអ្វី  បើមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំកក់ក៏បានបញ្ជាក់ថា  ប៉ុស្តិ៍ក៏បានដឹងថា  មានបើកល្បែងមាន់ជល់ ភ្នាល់ដាក់លុយមែន តែសមត្ថកិច្ចប៉ុស្តិ៍មិនហ៊ានទៅសួរនាំទេ ព្រោះអ្នកបើកខ្សែធំណាស់ ។

ពួកគាត់អះអាងថា  មួយរយៈនេះ អំពើចោរលួច ចោរឆក់  កំពុងបំភិតបំភ័យសុវត្ថិភាព និងដំណេកពួកគាត់ អាចដោយសារទីតាំងបើកលេងល្បែងភ្នា ល់ដាក់លុយយ៉ាងច្រើនៗខាងលើនេះក៏អាចថាបាន ។

សេចក្តីរាយការណ៍ពីកាស៊ីណូ  ឃីងរូស្ទ័រ បានបញ្ជាក់ឲ្យដឹងថា កាបើកល្បែង នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបើមិនឲ្យខ្មែរចូល លេងទេ បានអីបង់ព័ន្ធជូនរដ្ឋ សូម្បីតែកាស៊ីណូ ណាហ្គា នៅភ្នំពេញ ក៏ មានខ្មែរចូលលេងដែរ ។

ដោយឡែកខាងនាយកដ្ឋាន គ្រប់គ្រងអាជីវកម្មល្បែងភ្នាល់បានបញ្ជាក់យ៉ាងច្បាស់ថា កាស៊ីណូអន្លង់ជ្រៃមានច្បាប់ អនុញ្ញាតមែន តែមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ ស.ជ.ណ ក៏បានចេញសេចក្តីប្រកាសដែរ ។បឋម

IMG-20190517-WA0070