កញ្ចប់ថវិកាគ​ម្រោងដាក់​ដេញថ្លៃរាប់រ​យលានរបស់​ជាតិត្រូវម​ន្ត្រីពុករលួយ​ឃុបឃិតហែ​កចែក​គ្នា​ស៊ី

កំពង់ឆ្នាំង៖គម្រោងមូលនិធិឃុំ ឆ្នុកទ្រូថ្នាក់ក្រោមជាតិក្នុងការជួសជុល និងសាងសង់ផ្លូវដែល បាន ដាក់ឲ្យ ដេញថ្លៃ ចំនួន១ គម្រោង កាលពី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩  នៅ សាលាឃុំ ឆ្នុកទ្រូស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងត្រូវបាន គេ សង្ស័យ ថាមាន ការឃុបឃិតគ្នារវាងគណៈ  កម្មការម្ចាស់លទ្ធកម្មនិងក្រុមហ៊ុនអ្នក ទទួលការក្នុងការទាញយកកញ្ចប់ ថវិការ បស់ គម្រោង យ៉ាងក្រាស់ក្រែលហើយ ធ្វើការបែងចែកលុយទឹកតែចំនួន ២០%លើគណៈកម្មការម្ចាស់ លទ្ធកម្ម និងក្រុម អ្នកចាំយក លុយទឹកតែ។តាមប្រភពពីក្រុមហ៊ុនដេញថ្លៃចាញ់ នៅកន្លែងដេញថ្លៃបាន ឲ្យ ដឹងថាគម្រោងដែលបានដាក់ ឲ្យដេញ ថ្លៃកាល ពីព្រឹកថ្ងៃ ទី២៥ ខែមករានេះគឺមាន ចំនួន១ឃុំ ក្នុង នោះមានឃុំ ឆ្នុកទ្រូ១ គម្រោង មាន ការ សាងសង់ ផ្លូវ  ចាក់ដីសរ ១ខ្សែ ប្រវែង  ២.៣៤៨ម. តម្លៃ ប៉ាន់ស្មាន១៨៧ .៩៣៤.៩៦៥មួយរយប៉ែត សិបប្រាំពីរលាន.ប្រាំបួនរយ សាមសិបបួន ម៉ឺន.ប្រាំ បួនរយហុកសិប ប្រាំរយរៀល) ត្រូវបានក្រុមហ៊ុន  យ៉េនវៃ របស់ លោក  ថូ សាម៉េនចរចាឃុបឃិត គ្នាក្នុងលុយទឹកតែ ជាច្រើនពាន់ដុល្លា  ។ចំពោះការដាក់ដេញថ្លៃគម្រោង ដូចរបៀបចងមុងខាងលើ នេះគឺម្ចាស់គម្រោងត្រូវចំណាយលុយ ចំនួនជាង២០លានរៀល  ក្នុងតម្លៃ គម្រោង ទាំង មូល មាន ន័យថាក្នុង១គម្រោង  ខាងលើ នេះ មាន ទឹក  ប្រាក់ សរុប ជាង ១៨៧. ៩៣៤.៩៦៥លាន រៀល អ៊ីចឹង! ត្រូវដកថ្លៃ ទឹកតែ អស់ ជាង ២៨លាន រៀល  ហើយ ប្រាក់ ទាំង នោះ  ត្រូវ ធ្វើ ការ បែងចែក លើ ក្រុមហ៊ុនដេញថ្លៃ និងបច្ចេកទេស ការ បែងចែក ទៅ ឲ្យ ក្រុមហ៊ុន ដទៃ ដែល មាន វត្តមាន នៅ ទី នោះ តែ មិន បាន ដាក់  សំណើដេញ ថ្លៃទេ គឺ ពួកគាត់គ្រាន់តែមក  អង្គុយ ចាំ យកលុយទឹកតែ ព្រោះមុនពេលធ្វើការ ប្រកាសដាក់ដេញ ថ្លៃ គឺពួក គាត់បានឃុបឃិតគ្នានៅលើ សាលា  ឃុំ និងខាងក្រោយសាលាឃុំរួច  ជាស្រេច ហើយ  បើសិនជា មាន ក្រុមហ៊ុន ណាមួ យ ដែរ នៅតែចចេសមិនព្រមចុះសម្រុងគឺ មានបងធំម្នាក់ឈ្មោះ  លីសុភាព នឹង ចាប់ទាញយក បីតចេញពីក្នុងធុង ចេញ ក្រៅមិនចាំ បាច់គណៈកម្មកា រសម្រេចទេ។
សូមបញ្ជាក់ផងដែរថា ស្ទើរតែរាល់គម្រោង  មូលនិធិ ឃុំ – ក្នុងខេត្តកំពង់ឆ្នាំង  ដែលបាន ដាក់ ដេញ ថ្លៃគឺតែងតែកើតមាន នូវបាតុភាពពុក រលួយជាលក្ខណៈប្រព័ន្ធតែអ៊ីចឹង! ។ទាក់ទងនិងករណីនេះដែរម ន្រ្តីលទ្ធកម្មឃុំឆ្នុកទ្រូ និងសាលាស្រុក បរិបូរណ៌លោក ឃួនសៅរុំដែលជាអ្នក គ្រប់គ្រងគំរោងការដេញថ្លៃនេះ សារពត៌មានយើងមិនអាចសុំការព ន្យល់ បានទេ ដោយ ទូរស័ព្ទ របស់លោកមិនលើក។ជាមួយគ្នានិងភាពមិនប្រកតីរបស់ មន្រ្តីលទ្ធកម្មឃុំឆ្នុកទ្រូនិងមន្ត្រីសាលា ខេត្តកំពង់ ឆ្នាំង លោកហង្សពិសីដែលតែងតែឃុបឃិតគ្នាជាមួយនិងក្រុមឈ្មួញ ដេញថ្លៃនេះ ហើយដើម្បីការ សាងសង់ផ្លូវឲ្យមានគុណភាព ត្រូវតាម  ស្តង់ដារនិងការដាក់ដេញថ្លៃដោយសេរី យុត្តិធ ម៌ប្រជាពលរដ្ឋ ក្នុង ឃុំឆ្នុកទ្រូ  រាប់រយគ្រួសារបានធ្វើការ  សុំណូមពរ ដល់  ថ្នាក់ជាតិគួរ  ចាត់តាំងមន្ត្រីជំនាញ  ចុះត្រួតពិនិត្យពេលប្រកាស   ដេញ ថ្លៃ និង ពេល ចាប់ផ្ដើម   សាងសង់  ផ្លូវនោះផង។
គួរ ជម្រាបថាគណៈកម្មការលទ្ធកម្ម  ពិនិត្យសុពលភាពលើក្រុមហ៊ុន  ដេញថ្លៃ៤ចំណុច%
១.លិខិត ធា នាប្រាក់ កក់ក្នុងការដេញថ្លៃ
២.អ្នកដេញ ថ្លៃដែលមានសិទ្ធ ក្នុង ការចូលរួម ដេញថ្លៃដែរឬទេ?គឺក្រុមហ៊ុនដែល បានចុះបញ្ជីនៅរដ្ឋបា លខេត្តឬទេ?
៣.បណ្ណ័ប៉ា តង់ឆ្នាំ២០១៩
៤.ពិនិត្យទៅលើសំណើ រដេញថ្លៃមានចុះហត្ថលេខា ត្រឹមត្រូវដែលឬទេ?
ក្រុម ហ៊ុនយ៉េនវ៉ៃ ដែលមាន លោកថូសាម៉េនជាប្រធានក្រុម ហ៊ុនដេញថ្លៃបានក្នុងទឹក ប្រាក់ចំនួន ១៨០,៩៩៦ ,០០០៛ក្នុង ចំណោម៤ ចំណុចខាងលើបើខ្វះ ចំណុចណាមួយក្រុមហ៊ុននោះ គ្មានសុពលភាពទេ(ហៅកាត់ថាមិ នបានការ) ក្រុមហ៊ុន បានចុះ បើកា រដ្ឋានសាងសង់ផ្លូវក្នុង ខែកុម្ភៈឆ្នាំ២០១៩ត្រូ វបានក្រុមប្រឹក្សាឃំុឆ្នុក ទ្រូប្រជំុវាយតម្លៃ៥០% នៅក្នុងខែមិនាឆ្នាំ២០១៩ បែរជាក្រុមហ៊ុនគ្មានបណ្ណ័ប៉ាតង់សំរាបបើកប្រាក់ទៅវិញ!ហើយក្រុមហ៊ុនបានធ្វើការផ្អាក់ សាងសង់ ផ្លូវនេះ អស់រយៈពេ លជិត២ខែមកហើយធ្វើឲ្យប្រ ជាពលរដ្ឋម្ចាស់ឆ្នោតរាប់រយគ្រួ សារក្ដៅក្រហាយរអ៊ូរទាំដោយ គ្មានផ្លូវដើ រដូច នេះប្រជាពលរដ្ឋម្ចាស់ ឆ្នោតរាប់រយគ្រួសារសុំណូមពរ ទៅដល់លោកអភិបាលខេត្តកំព ង់ឆ្នាំងឈួរច័ន្ទឌឿន មេត្តាអោយ មន្ត្រីក្រោមឱវាតចុះពិនិត្យនិងមើល។ដូចនេះក្រុមហ៊ុនយ៉េនវ៉ៃគឺគ្មានសុពល ភាពចាប់ពីថ្ងៃសំណើរដេញថ្លៃ មកម៉្លេះ!។សបញ្ជាក់អោយឃើញ ថានេះគឺជាកា រឃុបឃិតគ្នារវាងក្រុមហ៊ុននិងមន្ត្រីពុក រលួយលោកហង្សពិសីលោក លឹមតាំងមន្ត្រីបច្ចេកទេស ជាអ្នកពិនិត្យឯកសារដេញថ្លៃរបស់ក្រុមហ៊ុនផ្ទាល់។បឋម

60354915_422333798329372_4585206445535920128_n60354915_422333798329372_4585206445535920128_n