លោក​ យី ថុល​ មេគយច្រក​ព្រែកចាកប្រ​ព្រឹត្តអំពើពុ​ករលួយមិន​ញញើតអង្គភាព​ប្រឆាំងអំពើ​ពុករ​លួយ

ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត រួចមក​លោក យី ថុល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត រហូតដល់​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ក៏ដូចជា​ទំនិញ​ប្រភេទ​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​កាន់តែ​ច្រើនឡើងៗ គឺ​ដោយសារ​អាង​មាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ជា​បង្អែក​ដ៏​រឹងមាំ​។ ចំណែក​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មន្ត្រី​គយ​ច្រក​ព្រែក​ចាក បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា បង្គា ក្ដាម ជាដើម​ក៏​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​ដែរ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ក្នុងនោះ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ​។​

តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ចំណាយលុយ​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​នេះ ដូច្នេះហើយ​ទើប​លោក យី ថុល ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ឈ្មួញ​និង​អាជីវករ​តូចតាច​មួយចំនួន​បាន​អះអាងថា មួយរយៈ​ចុងក្រោយ​នេះ​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក ព្រមទាំង​បក្ខពួក​បាន​ប្រើ​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ ហើយ​គេ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​គំ​ហ​យក​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា​របស់លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក តទៅទៀត​ឡើយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ប្រភេទ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​រាលដាល គឺ​ដោយសារ​មានការ​គាំពារ​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ផងដែរ​។ ដូច្នេះហើយ​ទើប​លោក យី ថុល ហ៊ាន​យក​បទពិសោធន៍ នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រក​៤០០ ស្រុក​សំឡូត ខេត្តបាត់ដំបង មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត យ៉ាង​ពេញបន្ទុក​តែម្តង​។បឋម

53111167_366166143976853_1502704272553279488_n-1 r190126d5-1 59731718_518063712060044_1017530434491252736_n-1