ក្រុមហ៊ុន​ចិនកំពុង​បំពានកា​ប់ឈើក្នុង​តំបន់ដែនជ​ម្រកសត្វព្រៃ​ភ្នំព្រេចលោ​ក​ ស្វាយ​ សំអ៊ាងអភិបាល​ខេត្តមណ្ឌ​ល​គិរីរក្សាភាព​ស្ងៀមស្ងា​ត់

ប្រភពព័ត៌មាន​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន យាន ឆាយ កំពុង​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស ព្រៃ​សហគមន៍​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹកជញ្ជូន​មក​លក់​ឲ្យ​ខ្លួន​យ៉ាង​រលូន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ថា​ថ្មីៗ​នេះ​មាន​គោយន្ត​៩​គ្រឿង ព្រមទាំង​រថយន្ត​បង្កុង ឬ​រថយន្ត​រ៉េវ​៨០​គ្រៀង​ដឹកជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូលទៅ​ទីតាំង​ក្រុមហ៊ុន យាន ឆាយ ដើម្បី​អារច្រៀក​ជា​ឈើ​ជ្រុង រួច​ដឹកជញ្ជូន​ចេញ​នៅពេល​យប់​យ៉ាង​រលូន​។ បើតាម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាំ​ស៊ី​ញ៉េ​ក្លែង​ឯកសារ​ដើម្បី​ឲ្យ​ឈើ​ទាំងនោះ​ទៅជា​ឈើ​ស្របច្បាប់​យ៉ាង​ស្រួលៗ​។ ក្នុងនោះ​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​ក្រុមហ៊ុន យាន ឆាយ ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រៅពី​ឧកញ៉ា​មួយចំនួន​ដែល​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​គឺ​ក្រុមហ៊ុន​ចិន​ឈ្មោះ យាន ឆាយ ក៏​បំពាន​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាងគំហុក​ដែរ​។ ប្រភពពី​សកម្មជន​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន យាន ឆាយ កំពុង​បន្តសកម្មភាព​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចេញទៅ​ស្រុក​យួន ក៏ដូចជា​ដឹកជញ្ជូន​ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​មួយចំនួន​ផងដែរ​។ ការដែល​ក្រុមហ៊ុន យាន ឆាយ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។

ថ្មីៗ​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺជា​រឿង​ឥតន័យ​ព្រោះ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ កន្លងទៅ​ថ្មីៗ​នេះ​លោក ស្វាយ សំ​អ៊ាង និង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​ក្រុមហ៊ុន យាន ឆាយ របស់​ចិន និង​មេ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​ដដែល​។ ជាក់ស្ដែង​ក្រុមហ៊ុន យាន ឆាយ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​១១០០​ហិកតា ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ដោយ​បំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​មហន្តរាយ​។បឋម

61179344_818831248495487_5586761504356564992_n 60986060_438259213402030_3885329545988931584_n 61179344_818831248495487_5586761504356564992_n