មន្ត្រី​គយច្រកតំបន់​ម៉ាឡៃឃុប​ឃិតឲ្យឈ្មួញ​នាំចូលទំនិញគេ​ចពន្ធដោ​យសេ​រី

តាម​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា រយៈពេល​៤​ខែ​កន្លងទៅនេះ​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​រលូន​។ មិនតែប៉ុណ្ណោះ​កន្លងមក​នៅ​ច្រក​តំបន់​ម៉ាឡៃ មាន​សមត្ថកិច្ច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ​គេចពន្ធ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម ព្រោះ​មេ​គយ​ច្រក​តំបន់​ម៉ាឡៃ ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក គុណ ញឹម ជា​មេ​គយ​ធំ ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅ​ច្រក​តំបន់​ម៉ាឡៃ ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត

តាម​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ការដែល​មេ​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​សូម្បីតែ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ក៏​ឈ្មួញ​អាច​នាំចូល​យ៉ាង​រលូន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នៅ​ច្រក​តំបន់​ម៉ាឡៃ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ភាគី​សៀម​បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការ​នាំចូល​ផលិតផល​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ស្រុក​ខ្មែរ​រាប់ទាំង​ប្រហុក​ផ្អក សាច់ក្រក និង​ចំណីអាហារ​ជាច្រើន​មុខ​ទៀត​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ ប្រហិត​ជាដើម ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ហើយ​ពួកគេ​ចាំ​រាប់​ចំនួន​រទេះ​យកលុយ​យ៉ាង​ស្រួលៗ​។ ជាងនេះទៅទៀត​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដូចជា ស្បែកជើង ស្រា​បៀរ សាប៊ូ និង​ទំនិញ​ចាប់ហួយ​ជាដើម​ត្រូវ​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បើទោះបី​ទំនិញ​មួយចំនួន​មាន​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល។បឋម

62060794_2455824517770153_1931264510304190464_n 62116924_426674588152720_2434878932185513984_n (1)