លោក​ អូន​ ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិ​ច្ចនិងហិរញ្ញវ​ត្ថុនិងលោក​ គុណ ញឹម​បណ្ដោ​យឲ្យលោក​ ហ៊ាល ទូច​ ប្រ​ធានសាខាគយ​ខេត្តកំពង់​ឆ្នាំងប្រ​ព្រឹត្តអំពើពុ​ករលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ា​ល ទូច បាន​ឲ្យ​ដឹងថាដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ធា នគយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​លោកហ៊ា​ល ទូច អាច​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង យ៉ាង​ក្រអឺតក្រទម​។ ក្រោយពេល​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង បន្តទៀត​គឺ​លោក ហ៊ា​ល ទូច ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មួយផ្នែក​នៃ​លុយ​ដែល​បាន​ពី​អំពើពុករលួយ គឺ​ត្រូវបាន​លោក ហ៊ា​ល ទូច យកទៅ​ផ្គត់ផ្គង់​ស្រី​ស្នេហ៍​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ហើយ​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​យ៉ាងខ្លាំង​ដាក់​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​ចុះផ្សាយ​រឿងអាស្រូវ​របស់ខ្លួន​ទៀតផង។​

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​។ ដោយហេតុថា ក្រោយពេល​រក្សាបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង តទៅទៀត​គឺ​លោក ហ៊ា​ល ទូច កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ហើយ​គំរាមកំហែង​ទៅលើ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​ចុះផ្សាយ​រឿងអាស្រូវ​របស់ខ្លួន​ទៀតផង​។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ បណ្ដោយ​ឲ្យ​លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​។

​ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង គឺ​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​មិនអាច​ខកខាន​ក្នុងការ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ហ៊ា​ល ទូច បានឡើយ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ា​ល ទូច ព្រោះ​មេ​គយ​ខេត្តកំពង់ឆ្នាំង រូបនេះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។

តាម​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​ដល់​ឆ្អឹង​របស់ខ្លួន គឺ​លោក ហ៊ា​ល ទូច តែងតែ​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅ​ទន្ទេញ​ជាប់មាត់​ហើយ​ធ្វើការ​គាបសង្កត់​ទៅលើ​មន្ត្រីក្រោមឱវាទ​សព្វបែបយ៉ាង​។ លើស​នេះ​ទៅទៀត​លោក ហ៊ា​ល ទូច ក៏​អួតអាង​ពី​រឿង​ខ្លួន​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផងដែរ ទើប​អាច​រក្សាបាន​តំណែង​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង យ៉ាង​សុខសាន្ត បើទោះបី​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៩ មានការ​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​សាខាគយ​ជាច្រើន​ខេត្ត​បែបណាក៏ដោយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង បន្ត​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បន្តទៀត​ទៀត​ទេ ព្រោះ​ទង្វើ​របស់លោក ហ៊ា​ល ទូច កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​ទាំងមូល​។បឋម

d190426b2 ហ៊ា_ល-ទូច