មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ​ ជុំ វុទ្ធី ​ហៅធីកាប៉ូ​ដឹកជញ្ជូន​ឈើខុសច្បាប់​ចេញទៅស្រុក​យួនដោ​យរ​លូន

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​កា​ប៉ូ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ប្រកប​របរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​ទីតាំង​ស្តុក​ឈើ​ក្នុង​លំនៅដ្ឋាន​របស់​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ មិនមែនជា​លើក​ទី​១​ទេ គឺ​ច្រើនលើក​មកហើយ ប៉ុន្តែ​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​គេ​ផុតពី​សំណាញ់​ច្បាស់​ហើយ​បន្ត​អាជីវកម្ម​របស់ខ្លួន​យ៉ាង​រលូន​។ ដូច្នេះ​មិនយូរ​ទេ​ឈើ​និង​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ អាច​ត្រូវបាន​ដោះលែង​វិញ​ជាមិនខាន ហើយ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ជួយ​សម្របសម្រួល​

 សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ បាន​ដឹកជញ្ជូន​ឈើ​ជាច្រើន​រថយន្ត​ចូលមក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ក្នុងភូមិ​កា​ប៉ូ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ហើយ​រឹបអូស​ឈើ​ប្រណីត​ដែល​ផ្ទុក​ក្នុង​រថយន្ត​ចំនួន​៨​គ្រឿង​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​នេះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ បាន​ខឹងសម្បា​ជាមួយ​អ្នកសារព័ត៌មាន​យ៉ាងខ្លាំង ព្រោះ​អី​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ទៅ​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឈើ​និង​រថយន្ត​ដឹកឈើ​របស់ខ្លួន​។

សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ ដែល​ចូលរួម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​លំនៅដ្ឋាន​របស់​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់នេះ​ល្បីល្បាញ​ខ​ង​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង មក​ស្តុក​ទុក​ក្នុង​លំនៅដ្ឋាន​របស់ខ្លួន ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ ប៉ុន្តែ​ប្រហែល​ថ្មីៗ​នេះ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ចង់​លោតឆ័ត្រ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​ដោយ​មិន​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ តែម្តង​។ ទោះជា​យ៉ាងណា​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​គឃ្លើន​ដដែល ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈើ​និង​រថយន្ត​ជា​វត្ថុតាង​ប៉ុណ្ណោះ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ផងដែរ​។ មេ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ប៉ុន្តែ​ប្រហែល​ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍​ទើប​មេ​ឈ្មួញ​ឈ្មោះ ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ដើម្បី​ជាការ​ព្រមាន​។បឋម

64816043_2298771957054575_1930831302722846720_n