មេគយ​​ខេត្តបាត់​ដំប​ងលោក​យូហេងត្រូវ​ប៉ាន់កាក​សំណល់​ពីវៀតណាម​ឆ្លងទៅប្រទេ​ស​ថៃក្នុងមួយ​​ថ្ងៃមិន​តិ​ចជាង​៥០​រថយ​ន្តយីឌុប​តាមច្រក​​អូរ​អ​ន្លក់

ប្រភពពីប្រជាពលរដ្ឋ ក៍ដូចជាបណ្តាញសារពត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយ ឲ្យដឹងថាទូទាំង ២៥រាជធានី-ខេ ត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀង  ខេត្តបាត់ដំបង មួយគត់ ដែលមានទីផ្សារ នាំចេញកាក សំណល់ (សំបក កំ ប៉ុង គ្រីប) ឆ្លងទៅប្រទេសថៃ  ដោយសារប្រទេសឌូប៉ៃ ជាប្រទេសបញ្ជាទិញ កាកសំណល់សំបក កំប៉ុងនេះ យក ទៅ កែច្នៃធ្វើជាដែកអ៊ីណុក ខណៈ ប្រទេសជឿនលឿនមានរោងចក្រផលិត កែច្នៃកាកសំណ ល់ដ៏ធំ សម្រាប់បន្តនាំ ចេញទៅ ប្រទេសជាច្រើន លើសកលលោក។ដោយឡែកច្រកដទៃទៀត ទាំងច្រកទ្វេរភាគីច្រកតំបន់  ច្រកអន្តរជាតិ ច្រករបៀង កុំថាខេត្តដទៃ។ សូម្បីតែក្នុងខេត្តបាត់ដំបង នេះក៏ដោយ ក្រៅពីច្រកអូរអន្លក់  ស្រុកកំរៀង ខេត្តបាត់ដំបង គឺមិនអាចអនុញ្ញាត អោយនាំកាកសំណល់ពីវៀតណាម  ឆ្លងទៅប្រទេសថៃបានឡើយ ។លោក យូ ហេង ប្រធានសា ខាគយ និងរដ្ឋាករ  ខេត្តបាត់ដំបងបានចំណូលពីបទ ល្មើសនេះយ៉ាងច្រើនក្នុងមួយថ្ងៃតាមរយៈ មេគយច្រកអូរអន្លក់ ជាអ្នកចាត់ ចែងកញ្ចប់ដែលគេទម្លាយថា៖ក្នុងរថយន្តដឹកកាកសំណល់ ១គ្រឿងត្រូវបង់អោយ ខាងគយតិចបំផុត ចាប់ ពី៣០០ដុល្លារ ដល់៥០០ដុល្លារ  ហើយក្នុង១ថ្ងៃមិនតិចជាង៥០រ ថយន្តនោះឡើយ។តាមធម្មតាក្នុងមួយរ ថយន្ត គេ ផ្ទុកតែ ២៧តោនទៅ៣០តោន។  ដោយសារខ្លាចមានបញ្ហាខាង ស្ថានីយ៍ថ្លឹងរថយន្តតាមដងផ្លូវជាតិរ ករឿង ។ ដល់ពេលខាង ឈ្មួញគេត្រូវគ្នាជាមួយខាងជញ្ជីងរ ថយន្តនីមួយៗផ្ទុកចាប់ពី៤៥ តោនទៅ៥០តោន ដែលបង្ហាញ ពីការព្រួយ បារម្ភផ្លូវជាតិងាយប្រឈម នឹងបញ្ហាស្រុត ប្រេះ ស្រាំខូចដោយសារផ្ទុកលើសទំងន់នេះ។ការដឹកកាកសំណល់ ទៅប្រទេសថៃតាមច្រកអូរអន្លក់នេះ  ដោយសារគេបន្លំនិងអេតចាយមានជា៖  ដែក សំបកកំប៉ុង ក្រដាស ដែល ប្រមូលទិញក្នុងស្រុក និងដឹកចេញ ពីដេប៉ូស្របច្បាប់ នៅស្រុកខ្មែរ! តែធាតុពិតសុទ្ធ តែកាកសំណល់ (សំបកកំប៉ុងគ្រីប) ដែលលួចនាំចូលពីប្រទេសវៀតណាម  តាមច្រកតំបន់ ច្រកទ្វេរភាគី  ច្រករបៀង  ពីខេត្តតាកែវ ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង។ល។ រត់ការ តម្រង់ឆ្លង ទៅប្រទេសថៃតាមច្រកអូរអន្លក់ ស្រុកកំរៀង  ខេត្តបាត់ដំបង ដោយសារមេច្រក   និងមេសាខាគយ   និងរដ្ឋាករ ខេត្ត បាត់ ដំបង ប្រឹងប្រមូលនិងបទល្មើសនេះ  ទាំងបំពានចំពោះការរឹតបន្តឹងរបស់រដ្ឋាភិបាល និងលិខិតលេខ ១៥ ៥៨ /១៨ អ.គ. រ ចុះថ្ងៃទី១០ ខែកក្កដា  ឆ្នាំ២០១៨ របស់ អគ្គនាយដ្ឋានគយ  និងរដ្ឋាករកម្ពុជា  ចុះហត្ថលេខា ដោយ លោក បណ្ឌិត គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  ទទួលបន្ទុកជា អគ្គនាយក អគ្គនាយដ្ឋានគយ  និងរដ្ឋាករកម្ពុជា ។សូមបញ្ជាក់ថា  អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា  បានជម្រាបមក លោក  លោកស្រី ប្រធាននាយកដ្ឋាន  សាខា និងការិយាល័យគយ និងរដ្ឋាករ មានវិធានការ ការពង្រឹង ការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលកាកសំណល់ ប្លាស្ទិក  និងកាកសំណល់ផ្សេងៗ គ្រប់ប្រភេទ យោងតាមចំណារដ៏ ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥  លើលិខិតលេខ១៤០៨  សហវ ចុះថ្ងៃទី១១  ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ  ៣៦ អនក្រ បក  ចុះថ្ងៃទី២៧ ខែមេសា  ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងកាកសំណល់រឹង  និងលិខិតលេខ ៣៨០ អគរ ចុះថ្ងៃទី២៣  ខែមេសា ឆ្នាំ២០១៥ របស់អគ្គនាយដ្ឋានគយ  និងរដ្ឋាករកម្ពុជា ។
លោក យូ ហេង ប្រធានសាខា គយ និងរដ្ឋាករ ខេត្តបាត់ដំបង  ហ៊ានប្រព្រឹត្តអំពើពុករលួយនេះ ជាលក្ខណៈចំហរ ខណៈ សមត្ថកិច្ចជំនាញខ្លះក្តោប កិច្ចការនេះមិនជុំ ក៏បន្លំទា ញប្រ យោជន៍ ពីឈ្មួញ ដឹកកាក សំណល់ជាមួយ  ខាងជំនាញបរិស្ថានដោយស្ងាត់ស្ងៀមនិងបានចំណូល ពុករលួយច្រើនរាប់ម៉ឺន រាប់សែនដុល្លា រក្នុង១ខែ។
ប្រភេទកាក សំណល់នេះមានតែឈ្មួញវៀតណាមទេ ដែលដឹងពីទីផ្សារនៅប្រទេសថៃ និងមានក្រុម ហ៊ុនជាដៃគូ ចាំទទួ លទិញ ធ្វើយ៉ាងណាអោយតែនាំពីវៀតណាមឆ្លងកាត់កម្ពុជា ចូលដល់ទឹកដីថៃ បានតម្លៃក្នុង១ តោន១០០០ដុ ល្លារ  ឬលើសពីនេះ។  ប៉ុន្តែឈ្មួញវៀតណាម បានជួលអោយឈ្មួញខាងកម្ពុជា រត់ការដឹកចំណាយលើសមត្ថកិច្ច អាជ្ញាធរ ជំនាញក្នុងទឹកដីខ្មែរ ចាប់ពីមាត់ច្រកតាមព្រំដែនវៀតណាម-កម្ពុជា ដល់ច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ចូលដល់ថៃ គឺវៀតណាមហ៊ានអោយតំលៃ ១រថយន្តចាប់ពី២៧០០ដុល្លារ ដល់៣០០០ដុល្លារ តាមរយៈការចចារផ្ទុកត្រឹម ២៧តោន ទៅ៣០តោន។ ផ្ទុយទៅវិញខាងឈ្មួញខ្មែរធានារត់ការដឹកផ្ទុកដល់ ៤៥តោន ដល់៥០តោន ។ ដើម្បីយកសេវាបន្ថែមមករត់ការជាមួយខាង គយច្រកអូរអន្លក់ មេគយសាខា ខេត្តបាត់ដំបង គយ ចល័ត តាមខេត្ត និងគយចល័តតាមតំបន់ របស់នាយកដ្ឋាន បង្ការ បង្ក្រាបបទល្មើស នៃអគ្គនាយដ្ឋានគយ និងរដ្ឋា ករកម្ពុជា ។ជុំវិញបញ្ហានេះខាងក្រសួង បរិស្ថានក៏មិនចេញអាជ្ញាប័ណ្ណ ខាងអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអនុញ្ញាត តែខាងគយលោតឆ័ត្រយកលុយពីដឹកបទល្មើសកាកសំណល់នេះដ៏គឃ្លើនបំផុត។គេកំពុងរងចាំមើល តើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា មានវិធានការទប់ស្កាត់ដែរឬទេ ?ប្រសិនមិនបានទទួលផលខណៈមានមន្ត្រីគយរបស់គាត់តែម្តងនៅច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នក ចេញមុខរត់ការអោយឈ្មួញវៀតណាម ក្នុងនោះប្រធានច្រកឈ្មោះសារឿន ជាអ្នកបើកច្រកហើយអនុប្រធានឈ្មោះរិទ្ធជារត់ការអោយឈ្មួញវៀតណាម?ចលនាសង្គម

64991156_326205244960248_9078085241830113280_n