បក្ខពួក​មេឈ្មួញ​ តែម ធារ៉ា ​មន្ត្រីអាវុធហត្ថ​ខេត្តល្បីខាង​ដឹកជញ្ជូន​ឈើខុសច្បា​ប់ក្នុង​ខេត្តពោ​ធិ៍សាត់មន្រ្តី​ក្រាក់ៗក្នុ​ងខេត្ត​សងំស្ងៀ​ម

ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ទី​បញ្ជាក​រដ្ឋា​ន​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លងមក​ធ្លាប់មាន​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះទៅ​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​លោក តែម ធារ៉ា ក្លាយជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តពោធិ៍សាត់​។ ក្រោយពេល​មានការ​ស៊ើបអង្កេត​ទើប​មេ​ឈ្មួញ តែម ធារ៉ា ផ្អាក​សកម្មភាព​របស់​ខ្លួន​មួយរយៈ​សិន ប៉ុន្តែ​ឈ្មួញ​មួយចំនួន​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ អាចនិយាយបាន​ថា​មេ​ឈ្មួញ តែម ធារ៉ា នៅតែមាន​ឥទ្ធិពល​ក្នុងការ​សម្រួល​ឲ្យ​ឈ្មួញ​តូចៗ​ដែលជា​បក្ខពួក​របស់​ខ្លួន​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ចូល​មកដល់​រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ តែម ធារ៉ា មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ នោះបាន​ផ្អាក​សកម្មភាព​មួយរយៈ​ក្រោយពេល​បណ្ដាញ​ព័ត៌មាន​នានា​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បក្ខពួក​មួយចំនួន​រប​ស់មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល ហើយ​ពួកគេ​យកឈ្មោះ​មេ​ឈ្មួញ តែម ធារ៉ា មក​ប្រើ​ប្រកបដោយ​ប្រសិទ្ធភាព​។ ដោយហេតុថា​មេ​ឈ្មួញ តែម ធារ៉ា មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​ដូច្នេះ​ឈ្មួញ​ដែលជា​បក្ខពួក​របស់លោក តែម ធារ៉ា ក៏​នៅតែមាន​ឥទ្ធិពល​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​រាលដាល​ដដែល​។

ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លងមក​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​នៅ​ស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី​។ ក៏ប៉ុន្តែ​មេ​ឈ្មួញ តែម ធារ៉ា ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ហើយ​ជាម​នុស្ស​ជំនិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ តែង​ចៀស​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។ ឥឡូវនេះ​នៅពេល​សកម្មភាព​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ គឺ​មេ​ឈ្មួញ តែម ធារ៉ា បាន​ផ្អាក​សកម្មភាព​មួយរយៈ​សិន ប៉ុន្តែ​ឈ្មួញ​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ទន្ទឹមនឹងនេះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា ។បឋម

fn-2017-08-28-22-04-56-0 60527994_2163781017076334_527350159210708992_n