មេគយ​ខេត្តមណ្ឌលគិរី​ លោក ហ៊ុយ​ សុជាតិមេគយខេត្តម​ណ្ឌលគិរីដុះស្លែរ​ប្រព្រឹត្តអំ​ពើពុ​ករ​លួយលោក​ អូន ព័ន្ធមុ​នីរ័ត្ន​រដ្ឋមន្ត្រីក្រសួ​ងសេ​ដ្ឋ​កិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមសម្ងំ​ស្ងៀ​ម

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា បាន​លើកឡើងថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ខាងលើ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ ព្រោះ​លោក ហ៊ុយ សុជាតិ បាន​ចាត់តាំង​មន្ត្រី​គយ​ចល័ត​ឲ្យ​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បានលើកឡើង​ទៀតថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ គិតតែ​ពី​រឿង​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់ ហើយ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេចពន្ធ​ម្ដងណា​ឡើយ​

 ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ បាន​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​អនុវត្តន៍​ក្នុងតួនាទី​ជា​មេ​គយ​ខេត្តមណ្ឌលគិរី យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​ឈ្មួញ​ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​មួយកន្លែង​មាន​យីហោ​ដេប៉ូ​ឆៃលី នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​ដឹងថា​ជា​ឈ្មួញ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុយ សុជាតិ ដើម្បី​ឲ្យ​មុខរបរ​របស់ខ្លួន​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ហ៊ុយ សុជាតិ កាន់តែ​មានអំណាច​និង​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​ការបន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​ដោយ​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​ឈ្មោះ​លោក គុណ ញឹម មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ឲ្យ​បាន​ស៊ីជម្រៅ​នៅឡើយ​ទេ​។មានតភាគ

61772689_2405024686384646_4789780410768818176_n-16313