លោក​ ហេង សំបូរមេគយ​ខេត្តកំពត​និងលោក យី ថុល​មេគយច្រកព្រែ​ក​ចាកពួត​ដៃគ្នា​​ប្រ​ព្រឹត្តអំ​ពើពុករ​លួយកា​ន់តែខ្លាំ​ង

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត នៅតែ​បន្ត​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​បញ្ជាក់ថា ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យី ថុល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក យី ថុល មិន​ញញើត​ក្នុងការ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ ការដែល​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ជា​បង្អែក​រឹងមាំ​របស់ខ្លួន​ហើយ​លោក ហេង សំបូរ បណ្ដោយ​ឲ្យ​លោក យី ថុល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​រួច​មានការ​បែងចែក​ផលប្រយោជន៍ ​។​

​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញទំហឹង​របស់លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ក៏ដូចជា​អំពើពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីរាយការណ៍​ពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហេង សំបូរ និង​លោក យី ថុល ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ក្រោយពេល​មានការ​ប្រឈមមុខ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ពេញទំហឹង​របស់លោក យី ថុល មិនអាច​បិទបាំង​តទៅទៀត​បានឡើយ​។ ប៉ុន្តែ​លោក យី ថុល នៅតែ​បន្តសកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ហើយ​តែង​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក យី ថុល កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត តែង​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​សព្វបែបយ៉ាង​របស់លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ដែលជា​អ្នក​ប៉ិនប្រសប់​រក​ចំណូល​ឲ្យ​ខ្លួន​។​

​ ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក យី ថុល ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​គំហុក​។ ផ្ទុយទៅវិញ​លោក យី ថុល និង​បក្ខពួក​បាន​ប្រើ​អំណាច​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​តូចតាច​ក៏បាន​រិះគន់​ដែរ​ថា លោក យី ថុល និង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក​ខ្លះ​ផង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក យី ថុល និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។មានត

65264379_493953037834352_148193646070464512_n 01-08-2017-k1