លោក​ យី ថុល ​ប្រធានការិយាល័យ​គយច្រកព្រែកចាក​ប្រព្រឹត្តអំពើពុករ​លួយកាន់តែ​ខ្លាំង

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ធំៗ​ជាច្រើន​នាក់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានចាត់ទុក​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជា​ប្រភព​ចំណូល​របស់ខ្លួន​ទើប​បណ្ដោយ​ឲ្យ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ទាំង​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ព្រមទាំង​អគ្គនាយករង​គយ​ជាច្រើនរូប​ទៀត​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ច្រើនជាង​មុន​ទៅទៀត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យី ថុល ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ទន្ទឹមនឹងនេះ​លោក យី ថុល តែងតែ​ប្រើប្រាស់​ឈ្មោះ លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​ឈ្មោះ​មន្ត្រី​គយ​ធំៗ​មួយចំនួន​ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក មេ​គយ​ខេត្តកំពត ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ឥឡូវនេះ​ក្រោយពេល​លោក យី ថុល មានការ​ប្រឈមមុខ​ដា​ក់​គ្នា​ជាមួយ​អ្នកសារព័ត៌មាន​មួយក្រុម គឺ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល មិនអាច​បិទបាំង​តទៅទៀត​បានឡើយ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ឲ្យ​បាន​ស៊ីជម្រៅ​ព្រោះ​លោក យី ថុល និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ។(មានត)

53111167_366166143976853_1502704272553279488_n-1 61554632_681472398962119_7941137820108718080_n