លោក​ យូ ហេង​ មេគយខេត្ត​បាត់ដំបងនិ​ងបក្ខពួកមាន​ជំនាញខាង​ប្រ​ព្រឹត្តអំពើ​ពុ​ករលួយ​ប្រមូល​លុយដើម្បី​ស្រង់ដើ​ម

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើ​ម្បើ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទើប​លោក យូ ហេង ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បច្ចុប្បន្ន​លោក យូ ហេង យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង យ៉ាង​ពេញទំហឹង​តែម្តង​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យូ ហេង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏ដោយ​។ ប្រការ​នេះហើយ​ដែល​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ហ៊ាន​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​និង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ បើ​ប្រៀបធៀប​ជាមួយ​ប្រធាន​សាខាគយ​នៃ​បណ្ដា​ខេត្ត​ដទៃទៀត​។

ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អំពើពុករលួយ​យ៉ាង​ពេញទំហឹង​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង នៅពេលនេះ​គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន ច្រក​តំបន់​និង​ច្រករបៀង​ក្នុងស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​សំឡូត តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ទេនោះ​គឺប្រធាន​ការិយាល័យ​គយ​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​ភ្នំព្រឹក ស្រុក​សំឡូត និង​ស្រុក​សំពៅ​លូន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។

​ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន ច្រក​តំបន់​និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ខេត្តបាត់ដំបង ហើយ​អាច​ដឹកជញ្ជូន​ទៅដល់​រាជធានី​ភ្នំពេញ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង និង​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង​។ មានការ​កត់សម្គាល់​ទៀតថា ចាប់តាំងពី​លោក យូ ហេង ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​គឺ​លោក យូ ហេង មិនដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទាល់តែសោះ​។ ផ្ទុយទៅវិញ​លោក យូ ហេង កំពុង​ប្រើ​អំណាច​និង​តួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​ដើម្បី​ប្រមូល​លុយ​ស្រង់ដើមហើយ​សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​មិន​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យូ ហេង ដែលជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង។បឋម

333 105A87F1-FF1F-4BBC-8EE0-B069601B114A-1