លោក​ ស៊ុន ចាន់ថុលរ​ដ្ឋមន្ត្រីក្រសួ​ងសាធារណការ​និងដឹកជញ្ជូន​មើលរំលង​រឿងអា​ស្រូ​វពុករលួយរប​ស់ក្រុមម​ន្ត្រី​ប្រចាំស្ថានី​យ៍ជញ្ជីង​ថ្លឹងរថ​យន្តកូន​ដំរីផ្លូវ​ជាតិលេ​ខ៥ក្រុង​ប៉ោយប៉ែ​ត

ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ប៉ាល់ សុ​មេ​ដា និង​បក្ខពួក​ដដែល​។ មានការ​រិះគន់​ចំៗ​ថា លោក ប៉ាល់ សុ​មេ​ដា និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី ឲ្យ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ព្រោះ​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ចាំ​ទទួលផល​ប្រយោជន៍​ពី​មន្ត្រីក្រោមឱវាទ​យ៉ាង​ត្រជាក់ចិត្ត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ទេនោះ​គឺ​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ព្រមទាំង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ហេតុនេះហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ផ្លូវជាតិ​លេខ​៥ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បើតាម​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​នៅក្នុង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ផងដែរ​។ ដូច្នេះហើយ​ទើប​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស បណ្ដោយ​ឲ្យ​ក្រុមមន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជ​ញ្ចី​ង​ថ្លឹង​លុយ​យ៉ាង​ជំនាញ​។ ជាងនេះទៅទៀត​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បណ្ដោយ​ឲ្យ​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ចំណុច​នេះ​រិះគន់​ជា​បន្តបន្ទាប់​រួចមកហើយ​។ បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​បណ្ដោយ​ឲ្យ​លោក គឹម សុវណ្ណ និង​លោក ប៉ាល់ សុ​មេ​ដា ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​ដែល​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ភាគច្រើន​មិនបាន​ចូល​ថ្លឹង​ទំនិញ​ស្របទៅតាម​បទដ្ឋាន​បច្ចេកទេស​នោះទេ​។ ផ្ទុយទៅវិញ​អ្នកបើកបរ​រថយន្ត​ធុន​ធំ ឬ​ព្រូ​រថយន្ត​ទាំងនោះ​យកលុយ​ទៅ​បង់​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ក្រោម​ការគ្រប់គ្រង​រប​ស់លោក ប៉ាល់ សុ​មេ​ដា តាម​ការកំណត់​ទើប​អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​។ បើតាម​ប្រភពពី​ឈ្មួញ​និង​ក្រុមអាជីវករ​ខ្លះ​បាន​ឲ្យ​ដឹងថា បើទោះបី​ពួកគេ​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏​ចៀស​មិន​ផុតពី​បង់លុយ​តាម​ការកំណត់​របស់លោក ប៉ាល់ សុ​មេ​ដា និង​បក្ខពួក​នោះដែរ​។ រថយន្ត​ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ត្រូវ​បង់លុយ​ចាប់ពី​១០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​តាម​ការផ្ទុក​ទម្ងន់​លើស​ច្រើន​លើស​តិច ដោយ​មិនចាំបាច់​ចូល​ថ្លឹង​ទម្ងន់​ឡើយ​។បឋម​

65947590_531447854060440_6635650409903947776_n-1-1 download-11 65687719_2161841177247811_5954847387104051200_n-1