លោក​ ឱម យ៉ិនទៀង​ប្រធានអ​ង្គភាព​ប្រឆាំងអំពើ​ពុករលួយ​គួរបើកកា​រស៊ើបអង្កេ​តលោក​ សន វី អគ្គ​នាយក​ទូរគមនាគ​មន៍​កម្ពុជាប្រព្រឹត្ត​អំពើពុករ​លួ​យ

ប្រភពដែលស្និទ្ធនឹងលោក​  សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា  ការដែលលោក  សន វី ហ៊ាន ធ្វើអ្វីៗ តាម អំពើចិត្តគឺដោយសារអាងមា នលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាបង្អែក យ៉ាងរឹងមាំ។ មិនតែប៉ុណ្ណោះ មានមន្ត្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងជាងលោក ត្រាំ អ៊ីវតឹក ក៏ជាបង្អែកដ៏រឹងមាំរបស់លោក​ សន វី ផងដែរ ហើយមន្ត្រីម្នាក់នោះចាំជួយការពារលោក សន វី គ្រប់ពេលវេលា។ ជាក់ស្តែងក្នុងតំណែងជាប្រតិភូ រាជរដ្ឋាភិបា លទទួលប ន្ទុកជាអ គ្គនាយកទូរគមនាគមន៍កម្ពុជា គឺលោក សន វី ធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង ប្រៃស ណី យ៍និងទូរគមនាគមន៍ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួក ធ្វើអ្វីៗតាមអំពើចិត្តហើយមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។

ប្រភពពីមន្ត្រីមួយចំនួននៅក្នុងអង្គភាពទូរគមនាគមន៍​កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីលោក សន វី ទទួលបានតំណែងជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា រួចមកគឺលោក សន វី ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំហើយប្រើគ្រប់វិធីដើម្បីកេងប្រវ័ញ្ចប្រាក់ចំណូលអង្គភាពតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួកឲ្យបានស៊ីជម្រៅ។ ដោយហេតុថា បច្ចុប្បន្នលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងមន្ត្រីជំនិតប៉ុន្មាននាក់កំពុកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយសារអាងមានខ្នងបង្អែករឹងមាំ។

ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូ រគមនាគមន៍កម្ពុជា បានឲ្យដឹងថា  កាលជំនាន់លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រ សួង ប្រៃស ណីយ៍និងទូរគមនាគមន៍ គឺលោក សន វី មានតំណែងត្រឹមតែជាអគ្គនាយកស្តីទីទូរគមនាគមន៍កម្ពុជា ប៉ុណ្ណោះ។ ដល់ពេលលោក ត្រាំ អ៊ីវតឹក ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបលោក សន វី ទទួលបា នតំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា។ ឥឡូវនេះលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា ព្រមទាំងប ក្ខពួកឃុប ឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ បញ្ហានេះជា រឿងដែលលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គ ភាពប្រឆាំ ងអំពើពុករលួយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក សន វី អគ្គនាយក ទូរគមនាគមន៍កម្ពុជា និងបក្ខពួក។មានត

86757079_193042508422965_4864242022556368896_n 86408138_561258714481062_7150372476206186496_n