លោក​ អោក ​បូរ៉ាអគ្គនា​យកប្រៃស​ណីយ៍កម្ពុជា​ប្រព្រឹត្តអំពើ​ពុករលួយលោ​ក ឱម យ៉ិន​ទៀង​ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយរក្សា​ភាពស្ងៀម​ស្ងាត់

ប្រភពពីមន្ត្រីនៅក្នុងអង្គភាព ប្រៃសណីយ៍កម្ពុជា បានលើកឡើងថា កន្លងមកលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា មានជំនាញខាងបិទបាំងរឿងអា ស្រូវនិងអំពើពុករលួយរបស់ខ្លួន ព្រោះក្រុមអធិការកិច្ចឬក្រុមសវនកម្ម មិនដែលរកឃើញ កំហុសរបស់លោក  អោក បូរ៉ា នោះទេ។ ដោយហេតុថា លោក អោក បូរ៉ា ចេះបែងចែកផលប្រ យោជន៍តាមលំដាប់ លំដោយយ៉ាងប៉ិនប្រ សប់ ហើយចេះលូនក្រាបជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រហូតដល់រក្សា បានតំណែងជាអ គ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្លែទៅហើយ។ ប្រភពស្និទ្ធនឹងលោក អោក បូរ៉ា អគ្គនាយកប្រៃ សណីយ៍កម្ពុជា បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៩ និងនៅដើមឆ្នាំ២០២០ នេះលោក អោក បូរ៉ា អគ្គនាយក ប្រៃសណីយ៍ កម្ពុជា បង្កើនសកម្មភាពពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំ។

ប្រភពពីមន្ត្រីនិងបុគ្គលិកនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ក្នុងតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ច្រើនឆ្នាំកន្លងទៅនេះគឺលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ប្រើតួនាទីនិងអំ ណាចរបស់ខ្លួន ប្រព្រឹត្តអំពើពុករ លួយដោយគ្មាន ញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរឿងអាស្រូវពុករ លួយរបស់លោក អោក  បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យលោក អោក បូរ៉ា និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ បើទោះបីរឿងអាស្រូវពុករលួយខ្លាំងក្លារបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ត្រូវបានលាតត្រដាងជាសាធារណៈក៏ដោយ។

បើតាមការបង្ហើបពីមន្ត្រីនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា លោក អោក បូរ៉ា ក្រាញអំណាចជាអគ្គនាយកប្រៃស ណី យ៍កម្ពុជា ច្រើនឆ្នាំម កហើយ ដោយបានពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំទៀតផង។ ប្រភពបានឲ្យដឹងទៀតថា គ្រប់គម្រោងចំណាយរបស់អង្គភាពប្រៃសណីយ៍កម្ពុជា មានភាពមិនប្រក្រតីនិង ពោរពេញទៅដោយអំពើ ពុករលួយហើយលោក  អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា តែងប្រើឈ្មោះមន្ត្រីធំៗ ក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បី បិទបាំងអំពើពុករលួយរបស់ខ្លួននិងបក្ខពួកយ៉ាងរលូន។ ក្នុងនោះការចំណាយរ បស់អ ង្គភាព ប្រៃសណី  យ៍កម្ពុជា ក្នុងការទិញសម្ភារៈប្រើប្រាស់និងការជួសជុលផ្សេងៗកាលពីឆ្នាំ២០១៩ គឺពោរពេញទៅដោយ ភាពមិ នប្រ ក្រតី។ រីឯលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនចាត់វិធានការទប់ ស្កាត់ អំពើពុ ករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកនោះទេ។មានត

86935637_145629576538376_6353259557187223552_n 86970411_2443103415942766_1751257083694546944_n