លោក ​ជូ កុល្លា​ ប្រធានមន្ទីរ​សាធារណ​ការខេត្តកំពង់​ធំប្រព្រឹ​ត្តអំ​ពើពុករលួ​យកាន់​តែខ្លាំង​ក្លាជាងមុន​លោក ​សេង ​ឈួន​ជាមេជញ្ជី​ងថ្លឹងរថ​យន្តទូទាំង​ប្រទេសគួ​រចាត់់​វិធានការទ​ប់ស្កា​ត់

ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនោះត្រូវបានដកហូតចេញពីតំណែងហើយ។ ប៉ុន្តែអ្នកថ្មីដែលទទួលបានតំណែងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ដែលទទួលបានតំណែងជំនួសលោក អេង រស់ នោះកំពុងអនុវត្តន៍តាមជំនាញរបស់លោក អេង រស់ក្នុងការប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើនដដែល។ ប្រភពបានឲ្យដឹងទៀតថា ការដែលប្រធានថ្មីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ផងដែលទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រភពពីក្រោមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកសន្ទុក បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ក្រុមការងារថ្មីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ នោះដែរ។ ជាងនេះទៅទៀតឈ្មួញនិងអាជីវករដែលប្រើប្រាស់រថយន្តធុនធំដឹកទំនិញ ដឹកកសិផលផ្ទុកលើសទម្ងន់ចាប់ពី៥តោនដល់១០តោន ឬលើសពីនេះត្រូវបង់លុយតាមការកំណត់របស់ប្រធានថ្មីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។ ដូច្នេះលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរចាត់់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានថ្មីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ ខ្លះផងព្រោះលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ កំពុងបើកដៃឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់លោក ជូ កុល្លា និង បក្ខពួកទៅហើយ។ ប្រភពបានឲ្យដឹងទៀតថា លោក ជូ កុល្លា អាងមានឪពុកក្មេកជាមន្ត្រីធំ នៅក្រសួងការពារជាតិទើបមានឥទ្ធិពលខ្លាំងក្លាក្នុងការប្រើតួនាទី ប្រើអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយថែមទាំងហ៊ានផ្គើនជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ យ៉ាងកំរោល។ ជាងនេះទៅទៀតលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ តែងប្រើឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីការពារទង្វើរបស់ខ្លួនហើយបណ្តោយឲ្យក្រោមឱវាទប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។មានត