លោក​មេគ​យ ​ឈួន ​ហៃ​ប្រធា​នស្តី​ទី​ស្នាក់​ការ​គយ និង លោក​ យិន​ ផ​ល្លី​ប្រព្រឺ​ត្តអំពើពុ​ករលូយ​ពេញ​ទំហឹង​អង្គភា​ពប្រឆាំ​ងពុក​រលួយគ្នាន​ចំណា​ត់ការ

បន្ទាយមានជ័យ​៖​ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំនិញគេ​ចព​ន្ធ​គ្រប់​ប្រភេទ​ដឹកជញ្ជូន​​តាម​រទេះ​​ពី​ទឹក​ដី​ថៃ​មក​កម្ពុជា ក្រោ​មរូបភា​ព​ប្រកាស​​ពន្ធ​២​រទេះ​នាំចូល​១០​រទេះ​ ហើយ​ឈ្មួញ​​និង​មន្ត្រី​គយ​ចែក​​លុយ​គ្នា ធ្វើ​មាន​ធ្វើ​បានដោ​យ​មិន​ខ្លា​ចរអា​ជាមួ​យ​ច្បាប់ និង​ធ្វើ​ឲ្យ​បា​ត់​ចំណូល​ជាតិ​រា​ប់រយលាន​​ក្នុង​មួយ​ឆ្នាំៗ​។​

​ប្រជាពលរដ្ឋប្រកប​របរ​ស៊ីឈ្នួល​អូស​រទេះដឹកទំនិញ​ពី​ផ្សារ​រោង​គ្លឿប្រទេស​ថៃយកមកកម្ពុជា តាម​ច្រក​ប៉ោយប៉ែតបាន​និយាយថាចាប់តាំងពី​លោកឈួន ហៃចូលកាន់​តំណែង​ជា​មេគ​យមក ពួកគាត់​ពិបាក​រកស៊ី​ណាស់ស៊ីឈ្នួលអូស​ទំនិញ​បាន​ប្រាក់​បន្តិចបន្តួចគយ​តម្រូវ​ឲ្យ​បង់​ស្ទើរតែ​អស់ប្រាក់​ពី​ហោប៉ៅ​។ ថ្មីៗ​នេះ ខាង​អស់លោក​គយដែល​ឈរជើង​នៅ​ប្រាសាទ​កំពូល​បីបាន​ដូរ​ទីតាំង​ទៅ​នៅ​ក្បាលស្ពាន​មិត្តភាព​កម្ពុជាថៃ​វិញហើយ​តម្រូវ​ឲ្យ​ពួកគាត់​បង់ថ្លៃ​ទំនិញ​ក្នុង​មួយ​រទេះ​រហូតដល់​២០​ម៉ឺនរៀលចំពោះ​ទំនិញ​កេស មានដូចជា ទឹកក្រូច សាប៊ូ គ្រឿងក្រអូប ស្កសរ ទឹកដោះគោ​ជាដើម​។

​ប្រភព​បាន​បន្តថាចំនុច​គោលដៅ​នេះ​គឺ​គ្រប់គ្រង​ដោយ​លោកយិនផល្លីអនុប្រធាន ការិយាល័យគយ​និង​រដ្ឋាករប៉ោយប៉ែត​។​ចំពោះ​ពួកគាត់​ដែលជា​អ្នកស៊ីឈ្នួល​អូស​រទេះដឹកទំនិញ​បន្តិចបន្តួចមិនមាន​លទ្ធភាពបង់ប្រាក់​ឲ្យ​គយ​ច្រើន​ដូច​ពួក​ឈ្មួញ​ធំៗ​ទេមានតែ​ការ អង្វរករ​គេសុំ​ការយោគយល់តែ​ពួក​មន្ត្រី​គយ​ចំនុច​ខាងលើគ្មាន​សីស​ធម៌​ក្នុង​ខ្លួន​ទាល់តែ សោះ បាន​ប្រើ​សម្តី​ជេ​ដៀលពួកគាត់​ដូច​ឆ្កែ​ឆ្មារតើ​មាន​ប្រាក់​ឯណា​បង់​ឲ្យ​មន្ត្រី​គយ​ទាំងនោះបើ​ដឹកទំនិញ​ឲ្យ​គេ​មួយ​រទេះ​បានត្រឹមតែ​៣០០​ទៅ​៥០០​បាតមកដល់​ដី​ខ្មែរ​ស្រាប់តែ​គយ​ឲ្យ​បង់ ៣០០​ទៅ​៥០០​បាត​ដែរបើ​ទំនិញ​កេស​ត្រូវ​បង់​រហូតដល់​២០​ម៉ឺន​រៀល មានអី​សល់ បាន​អី​ទិញអង្ករ​ឲ្យ​កូន​ប្រពន្ធ​ហូប​?​កម្មករ​អូស​រទេះ​ចាត់ទុក​ទង្វើ​របស់​គយ​នេះ​ថា (( ពួក​ឈ្លើង​ជញ្ជក់​ឈាម​រាស្ត្រ​)) សម័យ​លោក ឈួនហៃហាក់​មាន​ភាពពុករលួយ​ជាង​សម័យ​លោក ជួប អេ​ន ទៅទៀត​។​

​គេ​ស​ង្គេ​ត​ឃើញថា រាល់ថ្ងៃនេះកម្មករ​អូស​រទេះ​បន្តិចបន្តួច​ឈប់​ជា​បណ្តើរៗ​ហើយចំនួន​រទេះក៏មាន​ការថយចុះ​មួយចំនួនធំ​ផងដែរដោយសារតែ​ពួកគាត់​គ្មានសមត្ថភាព​បង់ប្រាក់​ឲ្យ​អស់ លោក​គយ​នៅ​ច្រក​ប៉ោយប៉ែត​តទៅទៀតព្រោះ​ឈ្នួល​ដឹកទំនិញ​បាន​ថោកគយ​តម្រូវ​ឲ្យ​បង់ថ្លៃ​។​ហើយ​អ្នក​ដែល​អាច​បន្ត​ការរកស៊ី​តទៅទៀតបានគឺ​មានតែ​ឈ្មួញ​ធំៗ​ទេព្រោះ​គេ​បាន​ឃុ​បឃិត​ជាមួយ​ពួក​មន្ត្រី​គយ​នាំចូល​ទំនិញគេចពន្ធបង់លុយ​ក្រោម​តុ​ឲ្យ​គយ​បាន​សើម​មាត់​សើ​ប ករ​គ្រប់គ្រាន់ទំនិញ​ប្រកាស​ពន្ធ​១០​រទេះ បង់ពន្ធ​ជូន​រដ្ឋ​តែ​៥​រទេះហើយ​៥​រទេះ​ទៀត​ឈ្មួញ​និង គយ​ចែកគ្នា​ស៊ី​តាម​ឋា​នះតូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​។​

​ហើយ​ឈ្មួញ​ដែល​លិចធ្លោខាង​នាំ​ទំនិញគេចពន្ធ​ចូល​ពី​ថៃ​មក​កម្ពុជាតាម​ច្រក​ប៉ោយប៉ែត ត្រូវបាន គេ​ដឹងថា​រួមមាន​១/​ឈ្មោះ ជាវ ទី ២/​ឈ្មោះ ថោងឡេង ៣/​ឈ្មោះ ចែ ស្រី ៤/​យាយ ហយ ៥/​យាយ ម៉ាប់ ៦/​កូន កុង។​ក្រុម​ឈ្មួញ​ទាំងនេះ​ជា​មុខសញ្ញា​ឃុបឃិត​ជាមួយ​គយ​នាំចូល​ទំនិញគេចពន្ធ​ចូល​ថៃ ឆ្លងកាត់​ច្រក​ប៉ោយប៉ែត មន្ត្រី​គយ​ប្រាសាទ​កំពូល​បី មិន​ហ៊ាន​កាក់ត្រួតពិនិត្យឆែកឆេ​រទេះ​របស់​ឈ្មួញ​ទាំង​នោះទេគ្រាន់តែ​យក​ក្រដាស់​ប៉ុន​បាតដៃ ដែលមាន​សរសេ​ឈ្មោះនិង​លេខ​ទូរ​សព្ទ័របស់​ឈ្មួញ​មក​ឲ្យ​ជាការ​ស្រេចគយ​គ្រាន់តែ​កត់​ចំនួន​រទេះ​របស់​ឈ្មួញនីមួយៗលុះ​ល្ងាច​ពួក​ឈ្មួញ​និង​គយ​ណាត់​ជួបគ្នា​ទូទាត់​លុយកាក់ដែលជា​ចំណូល​ក្រោម​តុជាមួយគ្នា​។

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៤​នេះ គេ​ឃើញ​លោក យិន ផល្លីចេះ​ភ្ញាក់រលឹក ដឹកនាំ​កូន ចៅ​ចុះ​ត្រួតពិនិត្យរទេះដឹក​នេះ​ទំនិញដើម្បី​រក​ទំនិញគេចពន្ធ​ផងដែរ​។​តែ​មតិ​មួយចំនួន​បាន បង្ហើប​ថាឆែកឆេរ​តែ​រទេះ​ដឹកទំនិញ​អ្នកក្រ​តូចតាចរទេះដឹក​ទំនិញ​របស់​ឈ្មួញ​ធំៗ​មិន​ហ៊ាន ឆែកឆេរ​ទេព្រោះ​ខ្លាច​បែកឆ្នាំង​បាយ​។​

​ជុំវិញ​ករណីនេះមិនអាច​សុំ​ការអធិប្បាយ​ពី​លោក ឈួន ហៃប្រធានស្តីទី​ស្នាក់ការ​គ​យ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត  បាន​នៅឡើយ​ទេ ព្រោះ​ទូរ​សព្ទ័​ចូលគ្មាន​អ្នកទទួល​៕

7