លោ​ក ​វ៉ូ ​វ​​ណ្ណា​ ឃុប​ឃិ​ត​ឲ្យ​ឈ្មួ​ញ​នាំ​ចូល​ទំនិ​ញ​បង់​ពន្ធ​មិ​នគ្រ​ប់

លោ​ក វ៉ូ វ​ណ្ណា ​បាន​ចា​ត់តាំ​ង​មនុ​ស្ស​​ជំនិត​ៗ​របស់​ខ្លួន​ឲ្យ​​កាន់​​ការ​ងារ​​ផ្នែក​​ ត្រួតពិ​និត្យ​​ទំនិ​ញ និ​ង​​ការ​បំ​ពេញ​​ឯកសា​រ​ស​ម្រា​ប់​បង់ព​ន្ធ​ដែ​ល​មុន​ពេល​​មាន​ការ​រឹ​តប​ ន្តឹង​​ទំនិ​​ញ​គ្រប់​​ប្រភេទ​​ដូចជា​​​​គ្រឿង​សំ​ណង់ ​គ្រឿង​អេ​ឡិចត្រូ​និក ​ថ្នាំពេ​​ទ្យ ​គ្រឿ​ង​ចា​ប់ហួ​យ ​និង​​ប្រភេ​ទ​ទំ​​និញ​វិនិ​យោ​គ​ដែ​ល​ពន្ធ​អាករ​​ជា​​បន្ទុក​រប​ស់​រដ្ឋ ​ត្រូវបា​ន​នាំ​ចូល​​យ៉ាង​អនាធិ​បតេ​យ្យ​ដែល​​ប្រភេទ​​ទំនិ​ញ​ខ្លះ​​បង់ពន្ធ ​មិន​ដល់​១៥​ភាគរយ​ផង​ទេ​។ រហូតមកដល់​ពេលដែល​អគ្គនាយក​គយ​និង​រដ្ឋាករ​បាន​ណែនាំ​ឲ្យ​ជំនាញ​គយ​នៅតាម​ ច្រកព្រំដែន​ទាំងអស់​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ ក៏​លោក វ៉ូ វណ្ណា នៅតែ​មានឱកាស​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញ​បង់ពន្ធ​មិន​ គ្រប់យ៉ាង​អនាធិបតេយ្យ​ដដែល ដូចជា​រថយន្ត​យី​ឌុប​មួយគ្រឿង ដែល​ត្រូវ​បង់​រាប់សិប​លាន​រៀល លោក វ៉ូ វណ្ណា ជួយ​សម្របសម្រួល​លួច​បន្លំ​ពន្ធ គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​បង់ពន្ធ​យ៉ាងច្រើន​ត្រឹមតែ​៥០​ភាគរយ​ប៉ុណ្ណោះ ឬ​ប្រហាក់ប្រហែល​៥​លាន​រៀល សឹង​ថា​មួយ​រថយន្ត​យី​ឌុប​បង់ពន្ធ​ស្មើនឹង​មួយ​រថយន្ត​ទួរីស​។

លោក វ៉ូ វណ្ណា ក៏បាន​ចាត់តាំង​មន្ត្រី​ឲ្យ​ចុះទៅ​កាន់​បា​រ៉ា​ស់​ឈរជើង​ជាមួយ​ មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍​ចាំ​កោសរូស​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ សម្រាប់​ការ​ឆ្លងដែន​ទៅកាន់​ស្រុក​យួន​ឬ​ការទិញ​ទំនិញ​បន្តិចបន្តួច​ដាក់​ តាម​ខ្លួន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ ដោយ​គ្មាន​ការយោគ​យល់​​អ្វី​ឡើយ​។ នៅ​ចំណុច​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង មាន​ភាពអនាធិបតេយ្យ​នៃ​ការនាំចេញ​ឈើ​ខុសច្បាប់​តាម​ច្រករបៀង​ក្បែរៗ​នោះ​ ស្ថិតក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់លោក វ៉ូ វណ្ណា ហើយ​ពេលខ្លះទៀត​ក៏មាន​ការនាំចេញ​ឈើ​ប្រណីត​ទៅតាម​ច្រក​អន្តរជាតិ​ដោយមាន​ការ ​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​សមត្ថកិច្ច​ព្រំដែន​របស់​យួន មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ក៏​ព្រោះតែ​លោក វ៉ូ វណ្ណា គឺជា​អ្នក​បោះ​មេ​ប្រចាំ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​។​អគ្គនាយក​គយ​និង​ រដ្ឋាករ​ធ្លាប់បាន​ដាក់ចេញ​នូវ​គោលការណ៍​ប្តូរ​វេន​សម្រាប់​មន្ត្រី​គយ​ ប្រចាំការ​តាម​ប៉ុស្តិ៍​និង​ច្រក​អន្តរជាតិ​នានា ដែល​មិន​ឲ្យ​លើសពី​២​អាណត្តិ​នោះទេ ត្រូវ​ចាប់ឆ្នោត​ផ្លាស់​វេន ប៉ុន្តែ​សម្រាប់​លោក វ៉ូ វណ្ណា បែរជា​មានអំណាច​កាន់​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​មកពី​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​និង​ ការនាំចេញ​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ​។ លោក វ៉ូ វណ្ណា បាន​ជួយ​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​នាំចូល​​ទំនិញ​គ្រប់ ​ប្រភេទ​មកពី​ស្រុក​យួន​តាមតែ​អំពើ​ចិត្ត ហើយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែល​ចុះទៅ​ឈរជើង​នៅ​ច្រកព្រំដែន​អន្តរជាតិ​ ត្រពាំង​ផ្លុ​ង តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល បើ​មិនចេះ​រណប​លោក វ៉ូ វណ្ណា ទេនោះ​នឹង​គ្មាន​របប​ឬ​មិនអាច​បាន​លុយ​ផ្ញើមក​ប្រពន្ធ​កូន​នៅផ្ទះ​នោះទេ​។​

ជាធម្មតា ច្រកព្រំដែន​អន្តរ​ជាតិ​​ត្រពាំង​ផ្លុ​ង​មាន​សភាព​ស្ងប់ស្ងាត់​នៅពេល​ថ្ងៃ គឺ​មានតែ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ហើយ​ក៏មាន​ការនាំ​ទំនិញ​តាម​ម៉ូតូ​ឬ​ដឹក​តាម​រទេះ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែនៅពេលយប់ ​ គេ​សង្កេតឃើញ​រថយន្ត​យី​ឌុប​ទាំង​ខ្សែៗ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ ធ្វើដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង យ៉ាង​សុខ​ស្រួល​គ្មាន​ការត្រួតពិនិត្យ​នោះទេ​។​

គេ​ចង់ឃើញ​អគ្គនាយក​គយ​និង​រដ្ឋាករ​ធ្វើការ​ផ្លាស់ប្តូរ​តំណែង​លោក វ៉ូ វណ្ណា ចេញពី​ច្រក​ព្រំ​ដែន​​ត្រពាំង​ផ្លុ​ង ហើយ​ដាក់ជំនួស​ដោយ​មន្ត្រី​គយ​ដែល​ស្អាតស្អំ ទើប​គេ​សង្ឃឹមទុក​ថា អាច​នឹង​ជួយ​ឲ្យ​មានការ​បង្កើន​ចំណូល​ថវិកាជាតិ​ទៅតាម​ការ​រឹតបន្តឹង​របស់​ ថ្នាក់លើ​។ ក្នុង​អំណាច​ជា​មេ​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ជាច្រើន​អា ណ​ត្តិ​កន្លងមកនេះ លោក វ៉ូ វណ្ណា អាច​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​ មានទ្រព្យ​សម្បត្តិ​ផ្ទះ​វីឡា ដីធ្លី​ច្រើន​ហូរហៀរ លុយ​ចាយ មិន​ខ្វះ​កើតឡើង​ដោយសារតែ​គំនិត​ស្រេកឃ្លាន​អំពើពុករលួយ​។ បញ្ហា​ទាំងនេះ​ទាមទារ​ឲ្យ​លោក ឱម យ៉ិនទៀង ពិនិត្យមើល​ភាពមានបាន​របស់លោក វ៉ូ វណ្ណា ឡើងវិញ​ផង ព្រោះ​ថាបើ​គិតពី​ប្រាក់ខែ​ដ៏​តិចតួច​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ច្រក​ ត្រពាំង​ផ្លុ​ង បូករួម​ជាមួយ​ប្រាក់​លើកទឹកចិត្ត ឬ​ប្រាក់​អប្បហារ​ផ្សេងៗ​ច្បាស់​ណាស់​ដែលថា លោក វ៉ូ វណ្ណា មិនអាច​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​បែបនេះ​ទេ​ ៕

w