ដក​ កឹម ​វិ​ក្រា​និង​ដក​ឡៅ ​សា​រឿន​ដាក់​ជំ​នួ​ស​ ឡា​យ​ ​ម៉ា​​រី​វ៉ូ​ ឡើង​​ជាអ​គ្គនាយ​ក ទូរ​គម​នាគ​មន៏ក​ម្ពុជា​ប្រព្រឹ​ត្តពុ​ករលួយ​ខ្លាំង​ជាងមុន

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានសម្រេចដកហូត មុខតំណែងអគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) ពីលោកអតីតអគ្គនាយក កឹម វិក្រា យកទៅប្រគល់ឲ្យលោក ឡាយ ម៉ារីវ៉ូ ជាអ្នកកាន់កាប់យ៉ាងសង្ហារ ដោយមិនចាំបាច់ប្រឹងវិញ ។ការដក-ដាក់ មុខតំណែងអគ្គនាយក  ទូរគមនាគមន៍កម្ពុជា (T.C) យ៉ាងរហ័សដូចផ្លេកបន្ទោរ ប្រហែលជាមួយឆ្នាំសោះ បានដោះដូររហូតដល់ទៅ ៣ដង ពោលគឺដកលោក ឡៅ សារឿន  ដាក់​លោក កឹម វិក្រា និងដកលោក កឹម វិក្រា ដាក់លោក ឡាយ ម៉ារីវ៉ូ ថ្មីៗនេះ បាននិងកំពុងធ្វើឲ្យមន្ត្រីៗ និង​ក្រុម​និយោ​ជិត​រាប់​រយ​នាក់​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបាននាំគ្នានិយាយថា ពួកគាត់នៅរង់ចាំមើលថា តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ ដែលឡើងកូដតាមខ្សែ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ ជា​បុរស​មាន​សមត្ថភាព​ ក្នុងការដឹកនាំការងារ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ឬដូចតែគ្នា ឌាតែខ្នូច ឬ​ក៍​អន់​ជាង​មុនៗ​ទៅទៀតឬក៏ពុករលួយជាងលោកឡៅ សារឿន?ទាក់ទងនឹងបញ្ហានេះ មន្ត្រីៗ និងក្រុមនិយោជិត T.C ជាច្រើននាក់ បាននិយាយថា ពួកគាត់មិនជឿថា លោក ឡាយ ម៉ារីវ៉ូ ពិតជាមានសមត្ថភាព ក្នុងការដឹកនាំការងារ បានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា នោះ​ឡើយ​… ដោយសារហេតុថា លោក ឡាយ ម៉ារីវ៉ូ គ្រាន់តែធ្លាប់មានប្រវត្តិ ធ្វើការងារជា សមាជិកទី១ នៃបញ្ញត្ដិករ ទូរ​គមនា​គមន៍​កម្ពុជា​ តែប៉ុណ្ណោះ ដែលសូម្បីតែ បទពិសោធន៍ការងារ ជាអគ្គនាយករងនៃ ទូរគមនាគមន៍កម្ពុជា (T.C) ក៍គាត់(ឡាយ ម៉ារីវ៉ូ) មិនធ្លាប់ធ្វើការងារនោះផង ។ ចុះទម្រាំថ្នាក់លើ បានតែងតាំងឲ្យគាត់ លោតផ្លោះរំលងឲ្យឡើង ទៅធ្វើជាអគ្គនាយក ទូរ​គម​នា​គមន៍​កម្ពុជា (T.C) យ៉ាងមហាលោតផ្លោះ មហាអស្ចារ្យទៀតនោះ តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ អាចនឹងមានសមត្ថភាព ដឹកនាំការងារបានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ដែរ ឬយ៉ាងណា?មានអ្នកខ្លះ បាននិយាយថា ឲ្យតែអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ អាចអាចនឹងមានសមត្ថភាព ដឹកនាំការងារកុំឲ្យ ក្រុម​និយោ​ជិត​រាប់រយនាក់ នាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាដូចលោក ឡៅ សារឿន ទៀតដែរនោះ គឺអាចចាត់ទុកថា ជាការល្អប្រសើរហើយ… ។ ផ្ទុយទៅវិញ ក្នុងរយៈពេលមួយឆ្នាំនេះ អតីតអគ្គនាយក កឹម វិក្រា បានឆ្លងផុតរួចអស់ហើយ… ដោយសារតែលោក កឹម វិក្រា  មុននឹងគាត់បានឡើង កាន់មុខតំណែងនេះ គាត់ធ្លាប់បានកាន់តំណែង ជាអគ្គនាយករង ទូរគមនាគមន៍កម្ពុជា (T.C) ដែល​មាន​បទពិសោធន៍ ការងារនោះច្រើនឆ្នាំមកហើយ… ដែលបានធ្វើឲ្យ… ក្រោយពីគាត់ (កឹម វិក្រា) បានឡើងកាន់ការងារ ជា​អគ្គនាយកថ្មី បន្តពីលោក ឡៅ សារឿន ក្នុងរយៈកាលប្រមាណមួយឆ្នាំនោះ មិនមានការធ្វើកូដកម្ម ប្រឆាំងតវ៉ាពីសំណាក់ ក្រុមនិយោជិត រាប់រយនាក់ទាំងនោះឡើយ ។គួររំលឹកត្រួសៗឡើងវិញថា ប្រហែលជាមួយឆ្នាំមុន មានក្រុមកូដករ និយោជិតរាប់រយនាក់ ដែលធ្វើការងារនៅ ទូរ​គម​នា​គមន៍កម្ពុជា (T.C) បាននាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាទាមទារឲ្យលោក ឡៅ សារឿន ចុះចេញពីមុខតំណែង មិន​អាច​លើក​លែង​ បានជាដាច់ខាត ។ ក្រុមកូដករ បានចោទប្រកាន់ថា លោកអគ្គនាយក ឡៅ សារឿន និងបក្សពួកមួយក្ដាប់តូច បាន​រៀប​ចំជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដូចជាការចាប់បង្ខំ បង្កើតគណៈកម្មការ ឲ្យសហការជាមួយ ក្រុមហ៊ុនសវនកម្មឈ្មោះ KPMK ធ្វើការកែតម្រូវ បញ្ជីសារពើភណ្ឌ លុបលាងអំពើស្មោកគ្រោក របស់បក្ខពួកខ្លួន ។ ក្រៅពីនោះ លោកអគ្គនាយក ឡៅ សារឿន និងបក្សពួក បានបង្កើតក្រុមហ៊ុនខ្លួនឯង ចងមុងដេញថ្លៃ ទៅលើគម្រោង ពង្រីកតំបន់ អាជីវកម្មរបស់ ទ.ក តាម​ខេត្ត​ក្រុង​ចំនួន ៣៦ទីតាំង ដែលក្នុង ១ទីតាំង កេងបានចំណេញលុយពី ៣០ម៉ឺនដុល្លារឡើងទៅ ។មិនតែប៉ុណ្ណោះ លោកអគ្គនាយក ឡៅ សារឿន បានឃុបឃិតគ្នាជាមួយ ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ក្រោម​បង្គាប់​របស់ខ្លួន ធ្វើរបាយការណ៍ ដោយបន្លំទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្តងថា (ទ.ក) រកចំណូលបាន ២៩លានដុល្លារ (លេខមូល) នៅក្នុងឆ្នាំ២០១១  ដែលម្តងថា ២៧លានដុល្លារ… តែពេលតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ជាប់ បែរជាឆ្លើយដាក់ ដៃជើងកូនចៅទៅវិញ ។

ពាក់ព័ន្ធនឹងបញ្ហា មិនប្រក្រតីខាងលើនេះ ក្រុមកូដករនិយោជិត បានចោទប្រកាន់ទៀតថា តាមរយៈតួលេខ នៅ​ក្នុង​របាយ​ការណ៍ ស្ដីពីចំណូលប្រចាំឆ្នាំ ២០១១ បង្ហាញថា លោកអគ្គនាយក ឡៅ សារឿន និងលោកប្រធាន នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ មានបំណងចង់ស៊ីដាច់ លុយប្រមាណ ០២លានដុល្លារ ជាហេតុធ្វើឲ្យ ប្រាក់ចំណេញរបស់ (ទ.ក) ធ្លាក់ចុះ និង​បណ្ដាល​ឲ្យនិយោជិត ទទួលបានប្រាក់រង្វាន់ តែមួយខែគត់ក្នុង១ឆ្នាំ ខណៈដែលអាណត្តិ អគ្គនាយកមុនៗ ធ្លាប់​បាន​រហូត​ទៅ​ដល់​ ០៣ខែឯណោះ ។ ដូច្នេះ សូមឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដូចជាឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ ប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់ការ ផ្ដន្ទាទោសបុគ្គល ទាំងនេះតាមច្បាប់…។ការចោទប្រកាន់ របស់ក្រុមកូដករ ដូចខាងលើនេះ ក្នុងរយៈកាលកន្លងមក វាអាចជាដើមទុន នៃការដកបទពិសោធន៍ ការងារ​ដ៍​សំខាន់មួយ ដែលអាចធ្វើឲ្យ អគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) បន្តពីលោក លោក ឡៅ សារឿន ដូចជាលោក កឹម​ វិក្រា និងលោក ឡាយ ម៉ារីវ៉ូ …ជាដើម ត្រូវតែស្វែងយល់ និងចៀសវាងដាច់ខាត កុំដឹកនាំការងារ តាមរបៀបប្រព្រិត្ត អំពើ​ពុករលួយ បក្ខពួកនិយម… ដើរតាមលំនាំ ឬតាមផ្លូវលោក ឡៅ សារឿន ទៀតឲ្យសោះ… ព្រោះថា ទោះយ៉ាងណា លោក ឡៅ សារឿន មានសំណាងល្អហើយ ដែលបានរួចខ្លួន ពីការចោទប្រកាន់នានា ឬការចាប់ខ្លួនផ្ដន្ទាទោស ដោយអង្គភាពប្រឆាំង អំពើពុករលួយ… ។ តែចំពោះអស់លោក អគ្គនាយកថ្មីក្រោយៗ បើនៅតែហ៊ានផ្គើន ធ្វើដូចលោក ឡៅ សារឿន ទៀត​ដោយ​គ្មាន​ការរាងចាលនោះ ច្បាស់ជានឹងគ្មានសំណាងល្អ ដូចករណីលោក ឡៅ សារឿន នោះទេ… ។

337