បុរ​សជើ​ង​ខ្លាំង​កំពូ​ល​ល្បិច ​ស្រេង ម៉េ​ង មេកា​រប្រ​មូល​ទិញ​ឈើ​ឲ្យ​ក្រុម​ហ៊ុន ​ទ្រី​ភាពឥ​ឡួវ​នេះ​ទិញ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹង​ត្រែង

លោ​ក ស្រេង ​ម៉េង មេ​ការប្រមូល​ទិញ​ឈើ​ឲ្យក្រុម​ហ៊ុនលោក ទ្រី ភាព​ ត្រូវបាន ​ទៅប្រ​មូលទិញ​ឈើប្រ​ណីត​ នៅខេត្ត ​ស្ទឹងត្រែង​ វិញហើយ ​។សេចក្តីរា​យការណ៍ឲ្​យដឹង ថា ​លោកស្រេង​ ម៉េង ​មានឃ្លាំងស្តុក​ឈើ ដ៏មហិមា ​មួយកន្លែ​ង នៅចំណុ​ចក្បែរក្រុម ​ហ៊ុនវាយថ្ម​របស់​ចិន ស្ថិតក្នុងភូមិតាឃែង ឃុំ ព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង បានអោយដឹងថាជារៀងរាល់ថ្ងៃពួកគាត់តែងតែសង្កេតឃើញមានរថយន្ត ប៉ាកុង (រថយន្តកែឆ្នៃ) និងគោ យន្ត កន្ត្រៃ រាប់សិបគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ប្រណីតចេញពីព្រៃ យ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យបំផុតដូចជា ដឹកចេញពីតំបន់សួនឧទ្យានជាតិ វីរៈជ័យជាប់ព្រំប្រទល់ខេត្ត រតនៈគិរី និង តំបន់ ព្រៃសហគមន៍ ដែលការពាដោយអនុក្រឹត្យ ដើម្បីយកទៅលក់អោយមេការក្រុម ហ៊ុន លោក ទ្រី ភាព គឺលោក ស្រេង ម៉េង ដោយ គ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាធ្វើការទប់ស្កាត់និងបង្រ្កាបទាល់តែសោះ ។លោក ស្រេង ម៉េង ត្រូវបានប្រភពបង្ហើបឲ្យដឹងថា គាត់គឺជាមន្ត្រីយោធាពាក់ សក្តិ២ ប្រចាំនៅខេត្តព្រះវិហារ និងជាមេការប្រមូល ទិញ ឈើប្រណីតឲ្យក្រុមហ៊ុនលោកឧក ទ្រី ភាព ជាច្រើនឆ្នាំមកហើយ និងដោយសារតែគាត់ចេះចែករំលែកផល ប្រយោជន៍ថែមទាំងមានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើនោះទើបគេមិនដែលឃើញមានការចុះបង្ក្រាបមុខជំនួញរកស៊ីឈើនិងការប្រមូលទិញឈើខុសច្បាប់ទាំងនេះធ្វើឲ្យគាត់មានការកាក់កបជាខ្លាំងរហូតក្លាយជាឧកញាមហាលោតផ្លោះ។ បច្ចុប្បន្នគេសង្គេតឃើញព្រៃឈើជាច្រើនកន្លែងនៅក្នុងតំបន់មួយចំនួនក្នុងខេត្តស្ទឹងត្រែងកំពុងរងការទន្ទ្រានកាប់បំផ្លាញយ៉ាងរង្គាលហើយប្រជាពលរដ្ឋមួយចំនួនបាននាំគ្នា ចាប់របរជាអ្នករកស៊ីកាប់ឈើប្រណីតដើម្បីយកមកលក់ឲ្យឈ្មួញធំៗឬក្រុមហ៊ុនតាមរយៈការលើកទឹកចិត្តពីសំណាក់ក្រុមមេការមិនខ្លាចពីការចាប់ចងដោយកម្លាំងសមត្ថកិច្ច ឬមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើឡើយ។ មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកសៀមប៉ាងមួយរូបបានថ្លែងឲ្យដឹងថាការទិញឈើប្រណីតនិងប្រមូលយកទៅ ស្តុកទុកក្នុងឃ្លាំងនៃទីតាំងខាងលើរបស់ក្រុមហ៊ុនលោកទ្រីភាពដែលមានមេការឈ្មោះស្រេងម៉េងគឺខាងក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរាជរដ្ឋាភិបាលប៉ុន្តែចំពោះអ្នក ដែលកាប់ឈើយកមកលក់ឲ្យក្រុមហ៊ុនពុំមានច្បាប់ទេ ៕

673